ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ២​នាក់ ស​ប្តី​-​ប្រពន្ធ ចោទ​បុរស​ម្នា​ក់ថា គេរំលោភ​ប្រពន្ធ​ខ្លួន​

២​នាក់ ស​ប្តី​-​ប្រពន្ធ ចោទ​បុរស​ម្នា​ក់ថា គេរំលោភ​ប្រពន្ធ​ខ្លួន​

​កំពង់ស្ពឺៈ បុរស​ម្នាក់​ត្រូវ​ស្ត្រី​ម្នាក់ ចោទប្រកាន់ថា​បាន​ចាប់រំលោភ​ខ្លួន នៅពេលដែល​ខ្លួន​ស្រវឹងស្រា​ដេក​នៅក្បែរនោះ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទៀមស្រា​មួយកន្លែង ស្ថិតក្នុង​ភូមិ​យ៉ាង​ពីស ឃុំ​អម​លាំង ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​ជនសង្ស័យ​ឈ្មោះ ធី សរ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​បុរស​ពោះម៉ាយ មាន​មុខរបរ​ធ្វើស្រែ​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ សុខ សឿង អាយុ​៥៥​ឆ្នាំ មាន​ប្តី​ឈ្មោះ ចាន់ បឹង អាយុ ៤៧​ឆ្នាំ មុខរបរ​ជា​កម្មករ​ដាំ​អំពៅ​លី​ចុង​ផាត​។​
​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា នៅមុន​ពេលដែល​កម្លាំង​នគរបាល ចុះទៅ​ឃាត់ខ្លួន​បុរស ដែលជា​ជនសង្ស័យ កំពុងតែ​អង្គុយ​ផឹកស្រា​នៅលើ​គ្រែ ចំណែក​ស្ត្រី​រងគ្រោះ​បាន​ផឹកស្រា ជាមួយ​ប្តី​នៅក្បែរ​នោះដែរ លុះ​ផឹក​បាន​មួយសន្ទុះ​បុរស​ដែលជា​ប្តី របស់​ស្ត្រី​រង​គោះ​បាន​ស្រែក​ផ្អើល​ឆោ​រ​ឡោ ដោយបាន​ចោទប្រកាន់​ជនសង្ស័យ ថា​បាន​ចាប់រំលោភ​ប្រពន្ធ​របស់​ខ្លូន ដោយសារតែ​ឃើញ​សភា​របស់​ប្រពន្ធ របស់ខ្លួន ដេក​ចំហ​សា​រ៉ុង លេច​ប្រដាប់ភេទ​ចេញមកក្រៅ​ធ្វើ​អោយគេ​មើលឃើញ​ទាំង​ថ្ងៃ​ដូចនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya