ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​កាច់​សោរ​ម៉ូតូ​ម្នាក់ យ៉ាង​ចាស់ដៃ

ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​កាច់​សោរ​ម៉ូតូ​ម្នាក់ យ៉ាង​ចាស់ដៃ

​កណ្តាល ៖ ប្រជា​ពល រដ្ឋ​ស្វាគមន៍​ជនសង្ស័យ​កាច់ក​ម៉ូតូ​ម្នាក់​យ៉ាង​ចាស់ដៃ ក្រោយពី​ធ្វើ​សកម្មភាព​កាច់ក យក​ម៉ូតូ​បានសម្រេច​តែ​ជិះ​គេច​មិន​រួច ត្រូវ​ម្ចាស់​ម៉ូតូ​ដេញ តាម​ពីក្រោយ​ហើយ​ស្រែកថា ចោរ​ៗ ជនសង្ស័យ​ភ័យ​ក៏​ឈប់​ម៉ូតូ រួច​រត់​ចូល​ស្រះ​ទឹក គ្រានោះ​រួច​ប្រគល់អោយ សមត្ថកិច្ច ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនសង្ស័យ​មានឈ្មោះ វ៉ាន់ សុផល ភេទ​ប្រុស អាយុ​៤៣ ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃ​ស្នាយ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ស្មាស់​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1C-8788  មានឈ្មោះ​ពុំ ចិន្តា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ឃុំ​កំពង់ចម្លង ស្រុក​លើកដែក ខេត្តកណ្តាល ។ ឈប់​ម៉ូតូ​ដើរ​បាន​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បានសម្រេច ហើយ​ជិះ​គេច​ចូលមកក្នុង​ភូមិសាស្ត្រ​ឃុំ​គគីរ​ធំ ។ ពេលនោះ​ម្ចាស់​ម៉ូតូ​ឃើញ បាន​ជួល​ម៉ូតូឌុប​ជិះ​ដេញ តាម​ពីក្រោយ ។ មកដល់​កន្លែង​មាន​មនុស្ស ច្រើន​ជន​រង គ្រោះ​បាន​ស្រែកថា ចោរ​…​ចោរ​….​ធ្វើអោយ​ជនសង្ស័យ​ភ័យ ក៏​ផ្តួល​ម៉ូតូ ហើយ​រត់គេចខ្លួន​ទៅ​ពួន​ក្នុង​ស្រះ​ទឹក ត្រូវ ប្រជាពលរដ្ឋ ព័ទ្ធចាប់​បាន​និង​ស្វាគមន៍​ម្នាក់​១​ដៃ ១​ជើង  បណ្តាល អោយ​ជនសង្ស័យ​រងរបួស​ទើ​ប ប្រគល់អោយ​សមត្ថកិច្ច ។​

​បន្ទាប់ពី​ចាប់ខ្លួន​ជន សង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ ម្នាក់​១​ជើង ឡើង​ទ្រមខ្លួន​ហើយ​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍ កំ​អោយប្រើ​អំពើហិង្សា​ទៅលើ​ជនសង្ស័យ ។ បន្ទាប់មក​ជនសង្ស័យ​ត្រូវ​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​កំពង់ចម្លង​ព្រោះ​ជា ម្ចាស់​ករណី ៕ដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya