បន្ទាយមានជ័យ ៖ ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ដែលជាមុខ សញ្ញាចែកចាយ គ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់ រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុច មុខសណ្ឋាគារ ហ្គោដឡាក់ ភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈកំពុងចុះល្បាត ក្នុងភូមិសាស្ត្រ របស់ខ្លួន បានឃាត់ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរ លក់ និងចែកចាយគ្រឿងញៀន និងដកហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន៥១កញ្ចប់តូច ផងដែរ ។
ជនសង្ស័យទី១ឈ្មោះ មួយ ធី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់102សណ្ឋាគារ ហ្គោដឡាក់ និងទី២ ឈ្មោះ ស៊ុន ណារិន អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដូនហុង ឃុំបន្ទាយស្រី ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមលោកអធិការនគរបាល ក្រុងប៉ោយប៉ែត ប្រតិបត្តិការ ខាងលើនេះបានធ្វើឡើង ខណៈកម្លាំង នគរបាល របស់លោកបាន និងកំពុងចុះល្បាត នៅក្នុងភូមិសាស្ត្រ លើការពង្រឹង សន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជា ការទប់ស្កាត់ រាល់បទល្មើសដែល អាចកើតមានឡើង ជូនប្រជាពលរដ្ឋ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់មុខសញ្ញាចែកចាយគ្រឿងញៀន ២នាក់