ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៤នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៥៤និងលេខ៥៥នៅចំណុចខាងមុខវិហារខ្មែរឥស្លាមស្ថិតក្នុងភូមិច្រករមៀតឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ ខណៈដែលរថយន្ត៣គ្រឿង ប៉ះទង្គិចគ្នា ហើយជ្រុលទៅបុកយុវជន រងគ្រោះកំពុងឈប់ម៉ូតូទិញលៀសហាលនៅលើចិញ្ចើម។
សមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុបាននិយាយអោយដឹងថាមុនពេលកើតមានរថយន្តកូរ៉េពណ៍សពាក់ស្លាកលេខកំពង់ឆ្នាំង2A 1196 បើកបរដោយម្ចាស់ឈ្មោះម៉ានវីភេទប្រុសអាយុ២៥ឆ្នាំទីលំនៅក្នុងភូមិព្រៃពិសឃុំច្រេសស្រុកំពង់ត្រឡាច ក្នុងដំណើរពីត្បូងទៅជើង និងមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រពណ៍សពាក់ស្លាកលេខភ្នំពេញ 2T 0828 បើកបរដោយម្ចាស់ឈ្មោះយុឡុងភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅក្នុងក្រុងភ្នំពេញ បើកពីក្រោយ លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក់នីសាន់ពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ 2G 6627 បើកបរពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា បានបើកជែងវ៉ារថយន្តមួយពីមុខតែទៅមិនរួច ស្របពេលជាមួយគ្នានោះ រថយន្តម៉ាកកូរ៉េ មកពីមុខបានព្យាយាមគេចខាងស្តាំដៃធ្លាក់ចិញ្ចើមផ្លូវ ចំណែករថយន្ត ម៉ាក ហាយឡិនដ័រមកពីក្រោយគេចមិនផុត ក៏បានបុកគ្នាជាមួយរថយន្តនីសាន់តែម្តង ធ្វើអោយរថយន្តនីសាន់ជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាកស្លាកលេខភ្នំពេញ 1AF 3966ដែលកំពុងឈប់ទិញលៀស ហាល បណ្តាលអោយជនរងគ្រោះ ឈ្មោះពៅម៉ារីអាយុ១៧ឆ្នាំរងរបួសធ្ងន់ ហើយត្រូវបាន ដឹកទៅ សង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ។ ចំណែករថយន្តនីសាន់ដែលបង្កហេតុបានធ្លាក់ប្រឡាយទឹកបុកនិងលូមុខផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្ត នីសាន់បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ។
រថយន្តទាំង៣គ្រឿងនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចណ៍ស្រុកកំពង់ត្រឡាចអូសយកមករក្សាទុកនៅអធិការនគបាលស្រុកកសាងសំណុំរឿងតាមផ្លូវច្បាប់។ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានសន្និដ្ឋានថាមកពីអ្នកបើកបរថយន្តនីសាន់ដឹកធ្ងន់បើកបរក្នុងល្បឿនលឿននិងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើង៕ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » រថយន្តនីសាន់បើកជែងវ៉ារថយន្តពីមុខមិនរួច រថយន្តកូរ៉េមកពីមុខគេចផុត ទៅបុកហាយឡិនដរ័ រួចទៅបុកម៉ូតូឈប់ទិញលៀសហាលបណ្តាលអោយរងរបួសធ្ងន់ម្ចាស់ម៉ូតូម្នាក់