ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវបានយុវជនមួយក្រុមព្រួតគ្នាកាប់ប្រហារ បណ្តាលអោយរងរបួសជាទម្ងន់ កាលពី ថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នងវត្តអង្គ ស្ថិតក្នងភូមិខុនរ៉ង ឃុំខុនរ៉ង ស្រុកបរិបូរណ៏ខណៈជនរងគ្រោះទៅលេងរាំវង់ធុងបាស់ក្នុងពិធីបុណ្យអកអំបុក ។
បើតាមការរៀបរបស់ស្ត្រីជាម្តាយជនរងគ្រោះឈ្មោះ ឈុន ឡី អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ បានអោយដឹងថា កូនប្រុសគាត់រងគ្រោះមានឈ្មោះ ឈុន លីហៅ ជា សុខនី អាយុ២៥ឆ្នាំ ។ គាត់បានបន្តថា គាត់មិនបានដឹងថា កូនគាត់ត្រូវគេកាប់ព្រោះរឿង អ្វីនោះទេ ។ ប៉ុន្តែនៅយប់នោះ ក្រោយពីទទួលដំណឹងថាកូនគាត់ត្រូវគេកាប់បណ្តាលអោយរង របួសធ្ងន់ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៏ គាត់បានជិៈម៉ូតូជាមួយកូនស្រីគាត់ម្នាក់ទៀតទៅមណ្ឌលសុខភាពស្រុក ពេលនោះគាត់បានឃើញក្មេងមួយក្រុមមានគ្នា៤នាក់ មានដាវកាំបិតគ្រប់ដៃ ចូលទៅមណ្ឌលសុខភាពស្រុក គ្រាន់តែឃើញគាត់ជិៈម៉ូតូ ពួកគេបានស្ទុះមកដេញកាប់គាត់ទៀត តែកូនស្រីគាត់ជំហររឹងបានព្យាយាមបើកម៉ូតូរត់ចេញមកវិញ ហើយពួកក្មេងនោះ
ក៏បានគេចចេញពីមណ្ឌលសុខភាពអស់ទៅ ក្រោយមកគាត់ក៏ត្រឡប់ចូលទៅមើលកូនប្រុសគាត់ម្តងទៀតឃើញកូនប្រុសគាត់ត្រូវបានគ្រូពេទ្យកំពុងសង្គ្រោះ ដោយដេររបួសជាច្រើនថ្នេរលើមុខរបូស២កន្លែង គឺក្រោមឆ្អឹងជំនីខាងឆ្វេងមួយកន្លែងដែលគ្រូពេទ្យប្រាប់ថាឆែបដល់ឆ្អឹងជំនី១ និងលើក្បាលមួយកន្លែង ដាច់ ដល់លលាដ៏ ។ដោយសាររបួសធ្ងន់ធ្ងរពេកទើបកូនប្រុសគាត់ត្រូវបានគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះជាបន្តទៀត។
តាមប្រភពពីមន្ត្រីនគរបាលស្រុកបរិបូរណ៏វិញបាននិយាយថារឿងហេតុខាងលើដោយសាររឿងគំនុំ ឌឺដងដាក់គ្នាពេលរាំវង់ធុងបាស់ក្នុងវត្ត ហើយតាមការស្រាវជ្រាវបានដឹងថា ជនដៃដល់ដែលបាន ប្រើដាវសាម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះមានឈ្មោះ ហេង រតនា អាយុ២១ឆ្នាំ មានទៅលំនៅ ភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៏ ពេលនេះបានរត់គេចខ្លួនបាត់ជាមួយបក្សពួក តែមិនទាន់ដឹងមានគ្នាប៉ុន្មាន និងឈ្មោះអីខ្លះទេ ។
នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៤ គេឃើញឪពុកម្តាយជនបង្ករ បានទៅព្យាយាមទៅសម្រប សម្រួលឪពុកជនរងគ្រោះ នៅអធិការដ្ឋាននគរបាលស្រុក តែមិនទាន់ត្រូវរ៉ូវគ្នាបែបណានោះទេ ប៉ុន្តែ មន្ត្រីនគរបាលបាននិយាយថា បើទុកជាគូភាគីទាំង២ត្រូវរ៉ូវគ្នាមិនបានផ្តឹងផ្តល់ ដោយព្រមទទួលសំណង រប្បវេណីក៏ពិតមែន តែបទល្មើសព្រហ្មទណ្ឌនៅតែមានជាធរមានដដែល ហើយជនបង្កត្រូវតែទទួល ទោសចំពោះមុខច្បាប់ដោយពេលនេះបានកសាងសំណុំរឿបញ្ជូនទៅស្នងការដា្ឋនដើម្បីបំពេញសំណុំបែបបទទៅតុលាការតាមនិវិធី ៕ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » មានគំនុំឌឺដងដាក់គ្នាពេលរាំវង់ធុងបាស់ យុវជនម្នាក់ត្រូវគេកាប់រងរបួសធ្ងន់ ចំណែកជនដៃដលនិងបក្សពួករត់គេចខ្ផួន