ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើង​ម្នាក់​ជិះឡាន​ទំនើប បាញ់កាំភ្លើង​ជាច្រើន​​គ្រាប់ មិន​ខ្លាច​សមត្ថកិច្ច​ខណ្ឌ​៧​មករា​

ខ្មាន់កាំភ្លើង​ម្នាក់​ជិះឡាន​ទំនើប បាញ់កាំភ្លើង​ជាច្រើន​​គ្រាប់ មិន​ខ្លាច​សមត្ថកិច្ច​ខណ្ឌ​៧​មករា​

​ភ្នំពេញ ៖ ជន​មិន​ស្គាល់មុខ​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង មកដល់​ចំនុច​ផ្លូវ​លេខ​១០៥​កែង​ផ្លូវភ្លោះ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​បាន​ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ ទាំង​កណ្ដាល​អា​ធ្រា​ត្រ​រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ ការបាញ់បោះ​ដោយ​សេរី​ទាំង​កណ្ដាលយប់​នេះ ទំនងជា​ជនបង្ក​ចង់​សាក​កំលាំង​និង​ផ្គើន​ជាមួយ​លោក​អធិការ​ក៏​មិនដឹង​។​
​អំពើ​បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវភ្លោះ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។ សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ មិនដឹងថា ជនបង្ក​ខឹង​ពី​ណា​មក​ទេ ក៏បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​ចំនួន​០៣​គ្រាប់ ។​
​ចំណែក​សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋានថា ជា​រឿង​អ្វី​ឲ្យ​ច្បាស់​នោះ​នៅឡើយ​ទេ​៕

5258

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya