ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ​៣ នាក់ ក្នុងករណី​ប្រើប្រាស់​នឹង​ចែកចាយ​គ្រឿងញៀន​

ចាប់ខ្លួន​ជនសង្ស័យ​៣ នាក់ ក្នុងករណី​ប្រើប្រាស់​នឹង​ចែកចាយ​គ្រឿងញៀន​

​កណ្តាល ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចាប់ខ្លួន និង​ឆែកឆេរ​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៣ កន្លែង នៅក្នុង​សង្កាត់​ព្រែក​ហូរ ។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង កាលពី​ម៉ោងជាង ៤ រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ព្រែក​ហូរ​លិច​១ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ជនសង្ស័យ​ទាំង​៣​នាក់ ទី​១. ឈ្មោះ​អ៊ុ​ល ចិន្តា ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ ទី​២. ឈ្មោះ ឃុន បញ្ញា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ ទី​៣. ឈ្មោះ អន ចិ​ន្ថា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះផ្សារ​ដែក ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ មុខរបរ ជាងផ្សារដែក​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣ ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ទម្ងន់ ៣,៧០ ក្រាម ទូរស័ព្ទ Nokia ចុច​ពិល ពណ៌​ខ្មៅ​ចំនួន​២​គ្រឿង​, សំភារៈ​វិច​ខ្ចប់ សំរាប់​ធ្វើការ​ចែកចាយ និង​ប្រើប្រាស់​មួយចំនួន​, ដាវ​សា​ម៉ូ​រៃ ចំនួន​១​ដើម​, កាំបិតផ្គាក់ ចំនួន ២​ដើម និង​កណ្តៀវ​ខ្វាវ ចំនួន​៣​។​

​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល ៕

វថយងផផ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya