ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរខណៈដែលរូបគេរួមជាមួយមិត្តភ័ក្ត្រ បានជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូធន់ធំមួយគ្រឿងទៀត បុកចំពេញទំហឹង បណ្តាលឱ្យមនុស្សនិងម៉ូតូខ្ទាចអូសប្រមាណជាង១០ម៉ែត្រ កាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងបានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ៕