ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » មក​​ធ្វើ​កម្មករ​សំណង់​បាន​​៥​ថ្ងៃ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ ​

មក​​ធ្វើ​កម្មករ​សំណង់​បាន​​៥​ថ្ងៃ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ ​

ភ្នំពេញ​៖ ព្រោះតែ​ស្ថានភាព​គ្រួសារ​ជួប​ការលំបាក ទើប​សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ដើម្បី​មក​ស្វែងរក​ការធ្វើ​នៅ​ក្រុងភ្នំពេញ តែ​អកុសល​បាន​ជួប​គ្រោះថ្នាក់​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ការដ្ឋាន​សំណង់​។​
​កម្មករសំណង់​ដ៏​គួរឱ្យ​អាណិតអាសូរ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ សីហា ២០១៣  ក្នុង​ការដ្ឋាន​សាងសង់​សំណង់​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៧ ក្រុម​៣៥ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ខណៈដែល​បុរស​រូបនេះ​កំពុងតែ​បំពេញការងារ ។​
​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ អ៊ុត សិទ្ធិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​សំរោង ស្រុក​កំពង់រោខេត្តស្វាយរៀង​។ លោក ប៊ុត យុំ​ាំ​ង អាយុ​៥១​ឆ្នាំ ត្រូវជា​ឱ​ពុក​ជនរងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា កូន​របស់លោក​ទើបតែ​មក​ធ្វើការ​នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ប្រហែល​៥ ថ្ងៃ​ប៉ុណ្ណោះ​ក៏​ជួប​រឿង​អកុសល​បែបនេះ​។​
​បន្ទាប់ពី​បានធ្វើ​កោសល្យវិច័យ​ក្រុម​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​ដែល​បង្ក​ឱ្យ​ឆក់​ស្លាប់​នេះ​ដោយសារ​ការធ្វេសប្រហែស​ក្នុងពេល​ធ្វើការ​ងារ​រប​ស់កម្មករ និង​អ្នកគ្រប់គ្រង​ការដ្ឋាន​នេះ​តែម្តង​។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត​។ ករណី​ខ្សែភ្លើង​ឆក់​មនុស្ស​ស្លាប់​ខាងលើនេះ គេ​នៅ​មិនទាន់​ដឹងថា អ្នកគ្រប់គ្រង​ការដ្ឋាន​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​៕

ដោយៈ សេរី​មករា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya