ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ប្រដាប់ដោយអាវុធ បានបាញ់នាក់ស្រី២នាក់គំរាមប្លន់យកម៉ូតូស៊េរីទំនើបមួយគ្រឿងកាលពីវេលាម៉ោងប្រហែល១០យប់មិញថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៤ នៅតាមផ្លូវមួយស្ថិតក្នុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ។
នាងរងគ្រោះមានឈ្មោះ ស មុនីភ័ក្ត្រា អាយុ១៩ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ឈឺ ចាន់ដា អាយុ២១ឆ្នាំមានទីលំនៅក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកម៉ូតដែលក្រុមចោរបាញ់ប្លន់ម៉ាក MXS ពណ៌ស។
គួររំលឹកថា កាលពីយប់ថ្ងៃបន្ទាប់ជាប់គ្នាមុននេះក៏មានចោរមួយក្រុមមានគ្នាបីនាក់ដែរ បានតាមស្ទាក់ប្លន់យកម៉ូតូម៉ាកសង់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Z-6486 ពី បុរសម្នាក់ឈ្មោះ ម៉ូ សុគន្ឋ អាយុ ២៤ឆ្នាំ ទីលំនៅក្នុងខណ្ឌទួលគោកខណៈពេលគាត់ជិះម៉ូតូមកលេងមិត្តភ័ក្តិនៅ សង្កាត់ភ្នំពេញថ្មី។
មុន ថ្ងៃកើតហេតុនេះ៦ថ្ងៃ គឺថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៤ នេះក៏មាន ចោរមួយក្រុមមកគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ កាក់ អេងលី អាយុ៥៦ឆ្នាំនៅសង្កាត់ភ្នំពេញថ្មីយកលុយអស់ជាង១ម៉ឺនដុល្លារ៕