បន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ ២ក្រុង យកដាវសាំម៉ូរ៉ៃ កាប់គ្នាកាលពី វេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ និងរបួស ទាំងសងខាង។
មុនកើតហេតុ គេឃើញឈ្មោះ សំ កុសល្យ នៅក្នុងផ្ទះ ម្នាក់ឯង លុះដល់ ម៉ោងកើតហេតុ មានឈ្មោះប្រុស ដោយដៃកាន់ដៃដាវ សាំម៉ូរ៉ៃមួយដើម ហើយបានដើរ ពីក្រោយភូមិ ពេលឃើញមនុស្សឈរមើល ក៏បានស្រែកសំឡុតគេ និងយកដាវសាំម៉ូរ៉ៃកាប់ជញ្ជាំងផ្ទះគេ តែពុំមានអ្នកណាហ៊ានមើល ហើយបានដើរចូលផ្ទះឈ្មោះ សំ កុសល្យ កំពុងដេក រួចក៏បានក្រោកឡើង និងក៏មានហូរ ឈាមពេញខ្លួនផងដែរ ។
ប្រភពបន្តថា ភ្លាមនោះគេ ឃើញឈ្មោះប្រុស បានរត់ចេញពីផ្ទះពីឈ្មោះ សំ កុសល្យផងដែរ ហើយភ្លាមនោះ ជនទាំង២នាក់ បានរត់ចូលខាងក្រោយ ភូមិទាំង២នាក់ និងបានដេញកាប់គ្នា ដូចរឿងហុងកុង។ ក្រោយពីកើតហេតុ គេឃើញមាន កម្លាំងសមត្ថកិច្ច មូលដ្ឋាន ជាច្រើននាក់ បានចុះអន្តរាគមន៍ និងបានហៅ រថយន្តសង្គ្រោះបន្ទាន់ បញ្ជូនជនរងគ្រោះម្នាក់ ទៅកាន់មន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។
អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្រោយពីឈុតឆាកប្រយុទ្ធនេះ ឈ្មោះ សំ កុសល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើនេះ រងបួសជាច្រើនកន្លែង (ធ្ងន់ធ្ងរ) ចំណែកឈ្មោះសេង សាវ៉ៃ ហៅប្រុស អាយុ២៥ឆ្នាំ រស់នៅមណ្ឌលទី២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នម្នាក់សំរាលព្យាបាលជំងឺ នៅក្នុងមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី រីឯអ្នកស្លាប់ក្រុមគ្រួសារ បានយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕