កណ្តាល៖ នារីម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នា នៅចំណុចចម្លោះគីឡូម៉ែត្រលេខ. ២២. ២៣ផ្លូវជាតិលេខ០២ ស្ថិតនៅឃុំព្រឍះពុទ្ធ ស្រុកកណ្តាលស្ទឹង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
នារីដែលស្លាប់ឈ្មោះ ចក់ យ៉េម អាយុ២៤ឆ្នាំ ជាប្រពន្ធនាក់បើកបរម៉ូតូ ម៉ាកសង់កូរ៉េ ចំណែកប្តីរបួសស្រាល ។ ទាំងពីរនាក់រស់នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង។ ដោយឡែកភាគីម្ខាងទៀត ជិះម៉ូតូវីវ៉ា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចដកហូតម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕