ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនជាតិ​​បរទេស​​បើករថយន្តបុក​ម៉ូតូ​ខ្ទេច​ទាំងស្រុង​នៅ​ជិត​ផ្សារ​សូរិយា​ ​

ជនជាតិ​​បរទេស​​បើករថយន្តបុក​ម៉ូតូ​ខ្ទេច​ទាំងស្រុង​នៅ​ជិត​ផ្សារ​សូរិយា​ ​

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​​ម៉ូតូ​ធុន​ធំ ១​គ្រឿង​ម៉ាក R6 ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវកែង ត្រូវ ជនជាតិ​បរទេស​ម្នាក់់​​បើករថយន្ត​ហ្វ័​រ មួយគ្រឿង​​លឿន​ជ្រុល​បុក​យ៉ាង​ពេញទំហឹង នៅ​ចំណុច ផ្លូវ​លេខ ៦៣ កែង​ផ្លូវ​លេខ ១៥៤ ខាងត្បូង​​ផ្សារ​​ទំនើប​សូរិយា ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី ១ ខណ្ឌដូនពេញ  ដែល​បណ្តាល​ឲ្យ​រថយន្ត​និង​ម៉ូតូ​ត្រូវ​រង​ការខូចខាត ។
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៥០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៤ ខែសីហា​ឆ្នាំ ២០១៣ ។
​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ សាក្សី​បានឃើញ​យុវជន​ម្នា​ក់វ័យ​ជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក R6 ពណ៌​លឿន គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៥៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយបាន​បើក​យ៉ាង​លឿន ខណៈ​ជិះ​ដល់​ចំណុច​កែង​ផ្លូវ​លេខ ៦៣ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-3975
បើកបរ​ដោយ​ជនជាតិ បរទេស​ម្នាក់​តាម​បណ្តោយ​ផ្លូវ លេខ ៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទាញ​ចង្កូតរថយន្ត​បត់​ចូល​ផ្លូវ​លេខ ១៥៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក៏ បណ្តាល​ឲ្យ​ជ្រុល​បុក​ចំក្បាល​ម៉ូតូ R6 ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ហើយ​គ្រោះថ្នាក់​នេះ រថយន្ត​បង្កហេតុ​ត្រូវ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង និង ម៉ូតូ​ក៏ត្រូវ
​រង​ការខូចខាត​ទាំងស្រុង​ផងដែរ  ចំណែក​ម្ចាស់​រថយន្ត​ជា​ជនជាតិ​បរទេស​រងរបួស​បែក​ក្បាល ព្រោះ​បោក​ជាមួយនិង​កញ្ជក់​រថយន្ត និង​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល ។
​    ​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំង ២ បាន​និយាយ​យក​ត្រូវ​រៀងខ្លួន ដោយ​មិន​ព្រម​ចរចា​គ្នា ក៏​សមត្ថកិច្ច​សម្រេច​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​បង្កហេតុ និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ពាក់ព័ន្ធ​និង​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​បានបញ្ជាក់​ថា ​បង្កឡើង​ដោយសារ​ភាគី​ទាំង ២ បើកបរ មិនចេះ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ខណៈ​ដល់​ផ្លូវកែង និង​មិនចេះ​យោគយល់
​អធ្យាស្រ័យ​គ្នា ទើប​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​បែបនេះ​តែម្តងទៅ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya