ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ៅ​ចិន​ស្រុក​ខ្មែរ​គាស់​សាកសព​មក​ពិនិត្យ​កោសល្យ​វិ​ច័​យ​ដើម្បី​រក​ភាព​យុត្ត​ធម៌​ជូន​ជនរងគ្រោះ​ ​

ប៉ៅ​ចិន​ស្រុក​ខ្មែរ​គាស់​សាកសព​មក​ពិនិត្យ​កោសល្យ​វិ​ច័​យ​ដើម្បី​រក​ភាព​យុត្ត​ធម៌​ជូន​ជនរងគ្រោះ​ ​

កំពង់ធំ​៖ ជំលោះ​អំពើ​ហឹ​ង្សា​មួយ​បាន​ឈានដល់​ការ​ឃាតកម្ម ដោយសារ​គ្រួសារ​ប្តី​ប្រព​ន្ឋ​២​នាក់​ឈ្លោះ​គ្នា​វាយ តប​ប្រព​ន្ឋ ឳ​ក្មេក​ឃើញ​កូនប្រសារ​វាយ​កូនស្រី​របស់ខ្លួន ហើយ​បាន​ឡើងទៅ​ឃាត់​កូនប្រសារ តែ​ដល់​ហាម​មិន​ស្តាប់​ឳ​ក្មេង​ដែលជា​ជនពិការ​ជើង​ម្ខាង បាន​យក​ដែក​រ៉ឹង​ធ្ងន់​ដែលជា​ដែក​ច្រត់ វាយ​យ៉ាង​ពេញទំហឹង​ចំ​ខាងលើ​កញ្ចឹងករ បណ្តាល​ឲ្យ​សម្លាប់​បាត់ស្មារតី ។​
​តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពី​ជនរងគ្រោះ​បា​នស​ម្លប់​នេះ ក៏​ដោយសារតែ  ម្តាយក្មេក ប្រព​ន្ឋ បាននាំគ្នា​ចាប់​ឲ្យ​ឳ​ពុក​ក្មេក​វាយ​ដើម្បី​ព្រមាន តែ​ដល់​ជ្រុលដៃ​ក៏​ជនរងគ្រោះ​បាន​សម្ល​ប់​នៅ កន្លែងកើតហេតុ ក្រោយមក​ឳ​ក្មេក​និង​ប្រព​ន្ឋ​បាន​អូន​យកទៅដាក់​ក្រោម​ជ​ម្រុ​កស្រូវ លុះ​ជនរងគ្រោះ​ដឹងខ្លួន  ក៏​ត្រូវបាន​សាច់ញ្ញាតិ​ដឹក​យកទៅ​ពេទ្យ​ភូមិ ដើម្បី​ដេរ​របួស​ចំនួន ៦​ធ្នេ​រ ដែល​បាន​បែក​នៅ​ផ្នែក​ខាងក្រោយ លើ​កញ្ចឹងករ  តែ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួល ដើរ​ងងឹតមុខ​ដួល​ជាច្រើន​ដង លុះ​បងថ្លៃ​ដឹក​មកពី​ពេទ្យ វិញ​ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​មួយសន្ទុះ​ធំ​ក្រោយមក កូនស្រី​ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ឳ​ពុក​របស់ខ្លួន​ស្លាប់​ដោយ​អង្គុយ​លុតជង្គង់ ក្បែរ​សសរផ្ទះ ចំនែក​នៅ​និង​ករ ជនរងគ្រោះ​មាន ខ្សែ​អង្រឹង​រុំ​នៅ​នឹង​ក​ជនរងគ្រោះ ចំណែក​បងថ្លៃ​បាន​ឡើងទៅ​មើល​ទើបបាន​ផ្អើលឆោឡោរ ថា​មាន​ករណី ចងករ​សម្លាប់ខ្លួន ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៥ វិច្ឆិកា​ឆ្នាំ ២០១៤ វេលា​ម៉ោង​៤​ល្ងាច ។​
​ចំណែក​សាច់ញាតិ ខាង​ជនរងគ្រោះ​កើត​ការមិន​ពេញចិត្ត ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ថា ជនរងគ្រោះ​ពិតជា​មិនមែន​ស្លាប់​ដោយសារតែ​ការចងករ​សម្លាប់ខ្លួន​ដោយ​ការចោទប្រកាន់​នោះទេ ទើប​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ព្រហ្ម​ទ​ណ្ទ​នៃ​ស្នងការ​នគរ​ខេត្តកំពង់ធំ និង​ឲ្យ​ចុះមក​ទីតាំង​ផ្ទះ​ជន​ជន​គ្រោះ និង​ផ្ទះ​ជនសង្ស័យ​ដើម្បី​រក​ភាព​យុត្ត​ធម៌ នៅ​ថ្ងៃទី ២០ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤​តែ​ក្រោយមក​ដោយសារតែ​ចម្លើយ​មាន​ភាពមិន​ប្រក​តី ទើប​លោក សាយ​ណូ​រ៉ា ព្រះរាជអាជ្ញារង បានសម្រេច​គាស់​ភ្នូ​រ​ខ្មោច​ដើម្បី​ធ្វើ​កោស​ល្ស​វិ​ឆ្ឆ័​យ​រក​ភាព​យុត្ត​ធម៌​ជូន​ជនរងគ្រោះ​។ លោក​សាយ ណូ​រ៉ា បានធ្វើ​ដំណើរ​ឆ្ពោះទៅ ទីទួល​កបខ្មោច ដោយមាន​អាចារ្យ​សែនព្រេន​សុំ ម្ចាស់​ទឹកដី​កុំបី​ប្រកែប្រកាន់ ដើម្បី​សុំ​គាស់​យក​សាកសព ក្រោយមក​ទើប​ធ្វើ​សកម្ម​ភា គាស់​យក​ខ្មោច​ចេញពី មឈូស​ដើម្បី​ធ្វើ​កុស​ល្ស​វិ​ច្ឆ័​យ នៅ​ចំនុច​ប្រដាប់ភេទ ចំនុច​រាងកាយ និង​ចំនុច​ក​ជនរងគ្រោះ នៅលើ​កញ្ចឹងក នឹង​នៅ​ក​របស់​ជនរងគ្រោះ​តែ​ពុំ​ប្រទះឃើញ​មាន​ស្នាក​ស្នាម ការចងក​ធ្វើ​ឃា​តិក​ម្ម​នោះទេ ជនរងគ្រោះ​មានឈ្មោះ ឈិ​ត ម៉ម ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ សឿ ហៀក មានកូន​៤​នាក់ បច្ចុប្បន្ន​រស់នៅ​ឃុំ​កំពង់​ឈ្វា ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​លោក សាយ ណូ​រ៉ា បាន​ឲ្យ​ដឹងថា ក្រោយពី​សមត្ថកិច្ច​គាស់​ខ្មោច​យកមក​ធ្វើ​កោស​ល្ស​វិ​ឆ្ឆ័​យ ដែលមាន​ការចូលរួម​ពី សំណាក់​វេជ្ជបណ្ឌិត វ៉ាន ឌី នាយផ្នែក​មន្ទីរពេទ្យ​កំពង់ធំ លោក នួន យ៉ែម ឳ​ពុក​ជន​លោក ជា ថា  មេឃុំ​គោល អធិការ​ស្រុក ព្រមទាំង​ជំនាញ ក្រោយពី​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់ និង​មាន​ស្នាមរបួស​នៅ​ខាងក្រោយ​ក្បាល ព្រមទាំង​ស្នាម​ជាំ​នៅ​ផ្នែក​ខាងក្រោយ ហើយដោយ​យោងតាម​សាក្សី និង​ពាក្យបណ្តឹង​របស់​សាច់ញ្ញាតិ​ជនរងគ្រោះ​ថា  ដោយមាន​ការឯកភាព​ពី​លោក អ៊ិត សុធា ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពង់ធំ  សម្រេច​ឃុំខ្លួន​លោក អុំ​ច្រឹង ដែលជា​ជនពិការ​និង​បាន​ប្រើ​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ ចំណែក​សាកសព​ដែល​បាន​អង្គុយ​ស្លាប់ សមត្ថកិច្ច​កំពង់​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញថា​តើ​សាកសព​ដែល​ស្លាប់ បាន​អ្នកណា​មកជួយ​អុំ​ច្រឹង​លើក​សាកសព​ដើម្បី​ចងក​បំភាន់​ដាន​សមត្ថកិច្ច ហើយ​ឲ្យ​សមត្ថកិច្ច​យល់ថា ជា​ករណី​ស្លាប់​ដោយ​ចងករ​ធ្វើ​អត្ថ​ឃាត ។​ដោយ​សុផាត​
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​ជំ​ម្លោះ​ដោយ​ហឹ​ង្ស​ដោយ​ចេតនា​នេះ ក្រោយពី​មនុស្ស​បាន​ស្លាប់​ជា​ថ្ងៃ​ទៅហើយ​ក្តៅ លោក ឆែម ដែលជា​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោល ពុំ​បានធ្វើ​កំណត់ហេតុ និង​ពុំមាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត និង​សមត្ថកិច្ច​ជំនាញ​នោះទេ ថែមទាំង​មិន​ខ្ចី​ធ្វើ​កំណត់ហេតុ​សាកសព​ទៀត ទើបតែ​បែក​រឿង​ដល់​លោក ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​កងកម្លាំង​ចុះមក ស៊ើបអង្កេត​ករណី​ជំលោះ​ហឹ​ង្សា​នៅ​ថ្ងៃទី​២០ ទើប​លោក ឆែម មេ​ប៉ុស្តិ៍​នាំ​មន្ត្រី​ម្នាក់​មក​ធ្វើ​កំណត់ហេតុ ។​
​ចំណែក​លោក យ៉េ​ង សា​រ៉េ​ន អធិការ​ស្រុក​ប្រាសាទ​សំបូរ ក៏​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ពី​ការឃុបឃិត​បិទ​សំណុំ រឿង​ឃាតកម្ម​ដោយ​ជំលោះ​ហឹ​ង្សា​ក្នុង​គ្រួសារ ដោយ​មិន​ព្រម​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា និង​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ ខណៈពេលដែល​កើតរឿង​ធំ​ប្រ​ប៉ិន​យ​ក្យ និង​ត្រូវបាន​មហាជន​រិះគន់ថា មេ​ប៉ិ​ស្តិ៍ និង​អធិការ ប្រហែលជា​បានទទួល​លាភស្ការៈ​ពី​ក្រុមគ្រួសារ​ជនដៃដល់ ទើបបានជា​ផ្អិ​ប​សំណុំរឿង​មិន​ព្រម​រាយការណ៍​ទៅ​ថ្នាក់លើ ។​
​លោក យ៉េ​ង សា​រ៉េ​ន អធិការ​ស្រុក​ប្រសាទ​សំបូរ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​លោក វេលា​ម៉ោង​៤ ជិត​៥​ល្ងាច នាយ ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ប្រាប់ថា មាន​ករណី​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង លោក​យល់ឃើញថា ជិតយប់​ហើយ ក៏បាន​ឲ្យ​ឃុំ និង​មន្ត្រីប៉ូលិស​ពិនិត្យ​រួច​ប្រគល់​សាកសព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ពុំ​នឹកស្មានថា​ជា​ករណី​អំពើ​ឃាតកម្ម សម្លាប់​បំភាន់​ដាន​ដោយ​ចងករ ទើប​ពុំបាន​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​ចូលរួម ។​
​តាម​សាក្ស​សាច់ញ្ញាតិ​ជនរងគ្រោះ ដែល​បាន​ឡើងទៅ​លើផ្ទះ និង​ត្រូវជា​បងថ្លៃ​បានឃើញ​សាកសព​ដំបូង​លោក បាន​អះអាងថា ជនរងគ្រោះ​បាន​ស្លាប់​អង្គុយ​ហើយ​ផ្អែក​ទៅក្រោយ ចំនែក​ខ្សែ​អង្រឹង​គឺ​គ្រាន់តែ​យកមក​រុំ​នៅ​នឹង​ករប​ស់ជន រងគ្រោះ​ដោយ​សាកសព​មិន​ផុតពី​ក្តា​ផ្ទះ​នោះទេ រីឯ​ក្បាល​ផ្នែក​ខាងក្រោយ​ហូរឈាម​មិន​ឈប់ ក្នុងពេលនោះ​លោក​មានចិត្ត​ចម្លែក​ថា បើ​ប្អូនថ្លៃ​គាត់​ចងករ ហេតុដូចម្តេច​បានជា​ផ្នែក​ដូច​ដេកលក់ អណ្តាត​អត់​លាន​ចេញ​ក្រៅ ហើយ​អង្គុយ​ស្លាប់​ដូច​គេ​ដាក់​ឲ្យ​អង្គុយ​ផ្នែក​រស​ផ្ទះ​ទៅវិញ ដូច​បាន​ហៅ​បងប្អូន​មក​មើល​ទើប​នាំគ្នា​មិន​សុខចិត្ត​តវ៉ា​ឡើងវិញ​។​
​មហាជន​ទូទៅ​សុទ្ធតែ​បានដឹង​បានលឺ​និង​យល់ថា ជា​ករណី​ឃាត់​កម្ម ដោយសារតែ​នៅពេលដែល ជនរងគ្រោះ​បាន​ស្លាប់​ភ្លាម លោក​អុំ​ច្រឹង​ដែលជា​ជនពិការ បាន​ចុះពីលើផ្ទះ​ហើយ​រត់តាម​ផ្លូវ លុះ​មកដល់​ចំនុច​ស្ពាន​ទើប​ដួល​របក​មុខមាត់​ហើយក៏​កូនចៅ​គាត់​ដឹកយក​ទី​ផ្ទះ​វិញ ត្រង់ចំនុច​នេះ​ទើប​ប្រជាពលរដ្ឋ​សណ្ឋាន​ថា លោក​អុំ​ច្រឹង សម្លាប់​មនុស្ស​ហើយ​ភ័យ​ក៏បាន​រត់ តែដោយសារ​តែ​គាត់​ជា​ជនពិការ​ជើង​ម្ខាង មិនអាច​រត់​ទៅណា​បាន​ឆ្ងាយ ។​
​ប្រជាពលរដ្ឋ​បាន​កោតសរសើរ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ព្រមទាំង​លោកគ្រូ​ពេទ្យ និង​កម្លាំង​លោក ជូរ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឯកភាព សហការ​ក្នុងការ​ស៊ើបអង្កេត​ក្តី​ឃាតកម្ម​នេះ រ​ហូ​យ​បាន​ជោគជ័យ និង​ជាពិសេស​មិនដែល​ធ្លាប់មាន​ទេ​ក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែលមាន​ព្រះរាជអាជ្ញា​កាត់ក្តី​យុត្តិធម៌​ដូច​រឿង ប៉ៅ​ចិន ដោយសារតែ​សាក​សព្វ​ស្លាប់​រយះពេល​៥​ថ្ងៃ ហើយ កប់​បាន​៣​ថ្ងៃ​ហើយ បែ​ជា​គាស់​យក​សាកសព​យកមក​ពិនិត្យ ដើម្បី​រក​ភាពយុត្តិធម៌​ទាំងសងខាង  តែ​ដល់​ពិនិត្យ​ទើប​ដឹងថា​ជា​ករណី​ឃាតកម្ម ៕ ប៊ុន  រដ្ឋាImage43_resized_11Image41_resized_8Image44_resized_11Image45_resized_9Image47 - Copy-2_resized_10Image42_resized_11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya