ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​សង្វៀន​ជល់​មាន់​កណ្តាល​ក្រុង​កំពង់ឆ្នាំង ឃាត់​មនុស្ស​៤​នាក់​និង​មាន់​ជល់​២​ក្បាល​ ​

បង្ក្រាប​សង្វៀន​ជល់​មាន់​កណ្តាល​ក្រុង​កំពង់ឆ្នាំង ឃាត់​មនុស្ស​៤​នាក់​និង​មាន់​ជល់​២​ក្បាល​ ​

ខេត្តកំពង់ឆ្នាំង​៖ ក្រុម​អ្នកញៀន​នឹង​ល្បែង​កីឡា​បក្សី​ចំនួន​៤​នាក់​ក្នុងចំណោម​ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន នគរ បាល​ខេត្ត ធ្វើ​ការចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​ពួកគេ​កំពុង​ប្រជល់មាន់​ភ្នាល់​ដាក់​លុយ ។​
​    ​លោក វរៈសេនីយត្រី ទេព សារ៉ាត់ នាយ​កា​រិ​រិ​យា​ល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​​ការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា ដោយបាន​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​​ថាមានការ​ជល់​មាន់​ដាក់​លុយ ទើប​កម្លាំង​ការិយាល័យ​របស់លោក បាន​សុំ​កម្លាំង​នគរបាល​ក្រុង​កំពង់​​ឆ្នាំង​សហការគ្នា ហើយ​បាន​ព័​ទ្ឋ​ចាប់បាន​អ្នក​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ចំនួន​៤​នាក់​ក្នុងចំណោម​ជាច្រើន​នាក់​ទៀត​បាន​រត់​រួច ។  វត្ថុតាង​ដែល​យកបាន​គឺមាន់​ជល់​ចំនួន​២​ក្បាល ១​ក្បាល​ងាប់ ដោយសារ​ជល់​ចាញ់ និង ១​ក្បាល​ទៀត​រស់ ។​
​    ​លោក​បាន​បន្តថា ការ​ជល់​មាន់​ខាងលើនេះ​មិនមាន​សៃ​វេន​ប្រជល់​ដូច​មាន់​ផ្លែ​បំពង់​(​ខ្នាយ​មាន់​​ធម្មជាតិ​) ដែល​ត្រូវមាន​សែ​វេន​ត្រឹមត្រូវ​នោះទេ ព្រោះ​ជល់​មាន​រយៈពេល​យូ​ទើប​ចាញ់ឈ្នះ ។​ប៉ុន្តែ​សម្រាប់​អ្នក​ជល់​មាន់​ខាងលើនេះ​វិញ គឺ​ពួក​ជល់​ផ្លែ​ដែក (​ខ្នាយ​មាន់​បំពាក់​ខ្នាយ​ដែក​) ។​មាន់​ប្រភេទ​នេះ​​ជល់​មួយគូ​មិនបាន​៥​នាទី​ទេ​ចាញ់ឈ្នះ​ហើយ​មាន់​ចាញ់​ភាគច្រើន​ងាប់​តែម្តង ហេតុនេះ​គេ​មិនសូវ​រើស​សៃ​វេន​ប្រជល់​ប៉ូ​ន្មា​ន​ឡើយ ។ ក្រុម​អ្នកញៀន​នឹង​ល្បែង​ប្រជលមាន់​នេះ​មាន​១, ឈ្មោះ មួន សុវណ្ណ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ជា​ម្ចាស់ផ្ទះ ២,​ឈ្មោះ កែវ សុផាត អាយុ​៥៣ មាន​ទី​លំ​​នៅ ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ៣,​ឈ្មោះ ឆាយ ណា​ង អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឡ​ទឹកត្រី​​និង​៤,​ឈ្មោះ សុខ វី អាយ​១៧​ឆ្នាំមាន​ទីលំនៅ ភូមិ​កណ្តាល​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។
​    ​ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​​និតិ​វិធី​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ពៅ​សុខ​ហ៊ាន​DSC05905DSC05906

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya