ប៉ៃលិន ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិអូរចិត្តប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មានករណីឃាតកម្មយ៉ាងព្រៃផ្សៃមួយ ដោយឃាតកបានសម្លាប់ទាំងក្រុមគ្រួសារចំនួន៣នាក់ ដែលមានឪពុកម្តាយនិងកូន ដែលមានអាយុ៦ខែ ព្រមទាំងដុតផ្ទះបំបាត់ភស្តុតាងទៀតផង។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អំពើឃាតកម្មនេះទី១-ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាប្តី ដែលមានមុខរបរជាស្មៀនឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងជាម្ចាស់សៃឡូទទួលទិញពោតដំឡូងផងដែរ ទី២-ឈ្មោះ ធី ផលឡៃ ភេទស្រីអាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរលក់អីវ៉ាន់ចាប់ហួយ និងទី៣-ឈ្មោះ ហេង ម៉េងជូ អាយុ ៦ខែ រស់នៅក្នុងបន្ទុក អ្នកទាំង រស់នៅភូមិឃុំកើតហេតុខាងលើ។ វេលាម៉ោង១២ រំលងអធ្រាត្រ នៅពេលដែលគាត់កំពុងតែលង់លក់ ស្រាប់តែឮស្នូររប៉េះរប៉ោះ ហើយឃើញភ្លើងក្រហម គាត់ក៏រត់ចេញមកក្រៅទើបឃើញភ្លើងកំពុងឆាបឆេះផ្ទះរបស់បងខ្លួន។ ពេលនោះគាត់ក៏បានឃើញម៉ូតូជនសង្ស័យ២គ្រឿងបានជិះចេញ បន្ទាប់មកគាត់ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយពន្លត់ភ្លើង ទើបដឹងថាបងនិងក្មួយរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។
ករណីនេះគឺជាអំពើឃាតកម្ម ដោយសារគំនុំ ឬប្លន់សម្លាប់ ពីព្រោះជនរងគ្រោះទាំង៣នាក់ស្លាប់ផ្កាប់មុខនៅលើគ្រែដូចគ្នា ដោយគ្មានការរើបម្រាស់ ហើយនៅលើបំពងកជនរងគ្រោះគឺសុទ្ធតែមានលួសរុំជាប់ ដូច្នេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យដើម្បីស៊ើបអង្កេតវែកមុខរក ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » ឃាតកម្មសម្លាប់ទាំងគ្រួសារ ដុតកម្ទេចផ្ទះចោល