ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលំ ក្រុមទី១ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន ប៉ុស្ដិ៍ភ្នំពេញថ្មី បានចាប់ខ្លួនជន សង្ស័យ៣នាក់ ។ ជនរងគ្រោះឈ្មោះ មុំ សុគន្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១២៥ផ្លូវលេខ១១៨z សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
មុនពេលកើតហេតុជន រងគ្រោះបានជិះម៉ូតូ បានជិះម៉ូតូម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១ឍ-៦៤៨៦ ចេញពីផ្ទះមិត្ដភក្ដិនៅ ម្ដុំភូមិភ្នំពេញថ្មី ក្នុងគោលបំណងទៅដឹកមិត្ដ ភក្ដិម្នាក់ទៀត ដែលធ្វើការ នៅភោជនីយ ដ្ឋានឈីហ្គាហ្គោ ស្រាប់តែពេលជិះទៅដល់ ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យទាំង ៣នាក់ ស្ទាក់និងវាយប្លន់យកម៉ូតូពីជនរង គ្រោះ ដោយធាក់ជនរងគ្រោះ មួយជើង បណ្ដាលឱ្យដួល មុនពេលដែលពួកគេយកម៉ូតូ ជិះគេចខ្លួន ដោយសុវត្ថិភាព៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ក្រុមចោរប្លន់៣នាក់ វាយយកម៉ូតូគេ