ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ » លោកស្រី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិសាត់ ពូកែ​ធ្វើ​របាយការណ៍​ចំណាយ​កិបកេង​ថវិកាជាតិ​

លោកស្រី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិសាត់ ពូកែ​ធ្វើ​របាយការណ៍​ចំណាយ​កិបកេង​ថវិកាជាតិ​

​    ​ខេត្តពោធិសាត់ ៖ រឿងអាស្រូវ​ធ្វើ​របាយ​ណ៍​ការ​កុហក​ដើម្បី​បោក​និង​កិបកេង​ថវិកាជាតិ ទើប​និង បាន​ធ្លាយ​ចេញពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិសាត់​ដែលមាន​លោកស្រី ឃឹម ស៊ា​ង​គាន ជា​ប្រធាន មន្ទីរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

​    ​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៣-២០១៤ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិសាត់ គឺមាន​រឿង អាស្រូវ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ផ្តើមចេញពី​លោកស្រី​ប្រធាន​មន្ទីរ​ឃឹម ស៊ា​ង​គាន និង​បក្ខពួក​បាន ឃុបឃិត​គ្នា​ធ្វើការ​បំប៉ោង​តួលេខ​នៃ​គម្រោង​ចំណាយ​លើ​គ្រប់ជំពូក​សម្រាប់ មន្ទីរ​របស់ខ្លួន ដើម្បី​កិប កេង​យក​ថវិកាជាតិ​មក​ធ្វើ​មានបាន​យ៉ាង​ប្រ​ងើយ​ក​ន្តោ​យ​។ ថវិកា​ដែល​លោកស្រី​ប្រធាន​មន្ទីរ​និង បក្ខពួក​បានរួម​គ្នា​ធ្វើ​របាយការណ៍​បំប៉ោង​តួលេខ​ចំណាយ នោះ​គឺ​ភាគច្រើន​ថវិកា​នៅ​គណនេយ្យ​លេខ ៦០១,៦០២,៦០៥,៦១៥,៦២២,៦២៤ ហើយ​នៅ ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤​ថវិកា​ដែល​លោកស្រី​ប្រធាន មន្ទីរ​និង បក្ខពួក​បាន​កិបកេង​រហូត ដល់​ខ្ទង់រយ​លាន​រៀល​សម្រាប់​ទាំង​២​ឆ្នាំ​ជាប់​គ្នា​នោះ គឺ​ថវិកា​នៅ​គណនេយ្យ​លេខ ៦១៥ តែម្តង​។ ចំពោះ​ថវិកា​នៅ​គណនេយ្យ​លេខ ៦០១ ដែល​ភាគច្រើន​ចំណាយ​ទៅលើ​ការទិញ ប្រេងឥន្ធនៈ ដោយមាន​ក្រុមហ៊ុន​ជា​ផ្គត់ផ្គង់ ប៉ុន្តែ​មន្ទីរ​បានទទួល​ប្រេង​យ៉ាង​សន្ធឹកសន្ធាប់ លើស​មន្ទីរអប់រំ​ដែលមាន​ការងារ​និង​ភារកិច្ច​ច្រើន​ទៅទៀត​។ ហើយ​បើ​ពិនិត្យ​ជាក់ស្តែង​លើ សកម្មភាព​ការងារ​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ខេត្តពោធិសាត់​នាពេល​បច្ចុប្បន្ន​គឺ​ពុំ​សូវ​មានការ​ងារ​ធ្វើ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយមាន​គំនិត​កិបកេង​ថវិកាជាតិ​មកជា​បំរើ​ប្រយោជន៍​ផ្ទាល់ខ្លួន​លោក ស្រី​ប្រធាន​មន្ទីរ​និង​បក្ខពួក​បានធ្វើ​របាយការណ៍​សេះ​ហោះ​ជាច្រើន​ស្តីពី​ការចំណាយ ធ្វើ​ឲ្យ​ការ ចំណាយ​នៅក្នុង​មន្ទីរ​នេះ​ឡើង​ខ្ពស់​ខុសពី​ធម្មតា ដែល​ការចំណាយ​នៅក្នុង​គណនេយ្យ​ខ្លះ រហូតដល់​ខ្ពស់ជាង​មន្ទីរអប់រំ​និង​មន្ទីរ​សុខាភិបាល​ទៅទៀត​។ ការប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង ខ្លាំង​ឆ្នាំ​២០១៣-២០១៤ របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តពោធិសាត់​ត្រូវបាន​គេ​គណនា​ថា​រដ្ឋ​បាន បាត់បង់​ថវិកា​ទាំង​២​ឆ្នាំនេះ​យ៉ាងតិច​៥០០​លាន​រៀល​។ មន្ត្រី​ជាច្រើន​នៅ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តពោធិសាត់​បាន​សំណូមពរ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស៊ុន ចាន់ថុល និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួ បើ​ការស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ករណី​មួយ​នេះ​ដើម្បី​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​៕
​    ​ដោយ​៖ ហេង មានជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya