កណ្តាល៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងបន្ទប់លេខ៦៤ ជាន់ទី៤ នៃផ្ទះ សំណាក់យីហោ២២២ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលបុរសម្នាក់ដែលទើបមកស្នាក់អាស្រ័យនៅទីនេះបាន មួយយប់ បែរជាសម្ងំលេបថ្នាំប៉ុនប៉ុងសម្លាប់ខ្លួន។
យ៉ាងណាក៏ដោយ ការព្យាយាមសម្លាប់ខ្លួនខាងលើនេះមិនបានសម្រេចដូច បំណងឡើយ ដោយសារតែម្ចាស់ផ្ទះសំណាក់ដឹងទាន់ពេលវេលា ហើយជួយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលនាំឲ្យបុរស ម្នាក់នេះគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួននៅឡើយទេ ប៉ុន្តែបើតាមប្រភពថាសង្ស័យមានវិបត្តិស្នេហា។
បុរសខាងលើនេះឈ្មោះ ឌី ម៉ុងដែន អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសឈ្មោះ ឌី ម៉ុងដែននេះបានមកជួលបន្ទប់ស្នាក់នៅមួយយប់ លុះជិតដល់ពេលវេលាកំណត់ដែលត្រូវចេញពីបន្ទប់ ស្រាប់តែមិនឃើញជនរងគ្រោះ។ ដោយមានការសង្ស័យគាត់(ម្ចាស់ផ្ទះសំណាក់) បានឡើងទៅគោះទ្វារបន្ទប់ ហើយនៅតែមិនឮសម្លេងឆ្លើយតប ភ្លាមនោះគាត់បានយកកូនសោរចាក់ទ្វារ ក៏ឃើញជនរងគ្រោះដេកបែកពពុះមាត់នៅលើឥដ្ឋការ៉ូតែ ម្នាក់ឯង និងមានកញ្ចប់ដបថ្នាំ និងដបទឹកសុទ្ធនៅក្នុងបន្ទប់ ហើយធំក្លិនថ្នាំពុល។ ពេលឃើញហេតុការណ៍ដូច្នេះ គាត់ក៏រាយការណ៍ឲ្យសមត្ថកិច្ចភ្លាមៗ និងបានដឹកទៅកាន់មន្ទីរពេទ្យជ័យជំនះសង្គ្រោះបានទាន់ ពេលវេលា៕
» ព័ត៌មានជាតិ » ជួលផ្ទះសំណាក់១យប់ លេបថ្នាំសម្លាប់ខ្លួន