ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ជិះម៉ូតូបុកម៉ូតូបណ្តាលឲ្យដួលបោកក្បាល​របួសធ្ងន់ម្នាក់និងស្រាល​ម្នាក់

បុរស​ម្នាក់ជិះម៉ូតូបុកម៉ូតូបណ្តាលឲ្យដួលបោកក្បាល​របួសធ្ងន់ម្នាក់និងស្រាល​ម្នាក់

ភ្នំពេញ ៖ នគរបាល១រូប ដែលកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ស្រាប់តែមានបុរស ម្នាក់ជិះម៉ូតូ១គ្រឿងយ៉ាង លឿនជ្រុលបុកគូទម៉ូតូនគរបាលពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូដួលគរគ្នានៅលើកំណាត់ផ្លូវជាតិលេខ ១ ជិតផ្សារច្បារអំពៅ ក្នុង សង្កាត់ច្បារអំពៅទី ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២២ និង ២០ នាទី យប់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៣​។

នគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មាននគរបាល ១រូបបានជិះម៉ូតូ សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1BD-7860  តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីលិចទៅកើត ដោយកំពុងជិះល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈជិះល្បាតដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស ម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោគខ្លួន បានជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-9048 ក្នុងល្បឿនលឿនស្របទិសជាមួយនិងម៉ូតូនគរបាលខាងលើ ដោយ សារបុរសនេះជិះម៉ូតូលឿនពេក ទើបបណ្តាលឲ្យចាប់ហ្រ្វាំងមិនទាន់ជ្រុល បុកម៉ូតូនគរបាលពីក្រោយយ៉ាងពេញទំហឹង ហើយដួលទៅនឹងលើថ្នល់ បោកក្បាល រងរបួសធ្ងនធ្ងរ ចំណែកនគរបាលត្រូវរងរបួសស្រាល ហើយម៉ូតូទាំង ២​គ្រឿងត្រូវរងការខូចខាតគាប គ្នានៅចំពាក់កណ្តាលផ្លូវតែម្តង ។

នគរបាលបានបន្តថា ក្រោយកើតហេតុរថយន្តបង្អែកមានជ័យ បានចុះមកអន្តរាគមន៍ ដឹកអ្នករងរបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះធ្វើការវាស់វែងអូស យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់។ សមត្ថកិច្ចនៅមិនអាចបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ម៉ូតូទាំង ២ ខាងលើនេះបាននៅឡើយ ទេ ដោយសារក្រោយកើតហេតុម្ចាស់ម៉ូតូរងរបួស ធ្ងន់ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ គ្រោះថ្នាក់នេះបង្កឡើង ដោយសារ បុរសស្រវឹងជិះម៉ូតូវីវ៉ា លឿន ទើបបាត់បង់ស្មារតីចាប់ហ្រ្វាំងមិនទាន់ជ្រុល បុកម៉ូតូរបស់នគរបាល កំពុងជិះល្បាតពីក្រោយពេញទំហឹង ដួលប្រាវទៅនឹង ថ្នល់តែម្តងទៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya