ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល មូលដ្ឋានប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករា បានចេញបង្ក្រាប និងចាប់ខ្លួន ចោរលួចទូរស័ព្ទម្នាក់ នៅមុខផ្ទះលេខ៩៩ ជាន់ទី២ ផ្លូវ១៣៤ ក្រោយពីជន សង្ស័យម្នាក់នេះ ធ្វើសកម្មភាពលួច និងវាយជនរងគ្រោះនៅតាមបណ្ដោយផ្លូវលេខ១៣៤ ។
នៅមុនពេលកើតហេតុជនសង្ស័យ ខាងលើ បានដើរតាមក្រោយជនរងគ្រោះដើម្បីធ្វើសកម្មភាព លួចទូរស័ព្ទពីនារីម្នាក់ ដែលមានឈ្មោះ លីនដា ភេទស្រី អាយុ៣២ឆ្នាំ នៅតាមបណ្ដោយផ្លូវលេខ១៣៤ រួច នារីរងគ្រោះបានស្រែកឆោឡោ ហើយក៏បានអ្នកម៉ូតូនៅក្បែរនោះជួយអន្តរាគមន៍ ចាប់ ខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលមិត្តភាព ដើម្បីចាត់ការបន្ត ។ សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះ យ៉ែម ចិន្ដា ហៅ ចាន់ ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំផ្លាស្សាសិនជូរី ក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ៕
» ព័ត៌មានជាតិ » យុវជនម្នាក់ លួចទូរស័ព្ទដៃមិនបានសម្រេច សមត្ថកិច្ចចាប់បាន