ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប ​

ភ្នំពេញ  ៖  ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ ហែម ឡូយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២. ឈ្មោះ ឈិន លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​០១ គ្រឿង ម៉ាក សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ តាកែវ 1C-2308​។​
​ជនសង្ស័យ​ទាំង​០២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ខាងជើង​ខ្លោងទ្វារវត្ត​ព្រះ​ធាតុ ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បានសម្រេច តែ​ត្រូវ​ជនរងគ្រោះ​ស្រែកថា ចោៗ និង​មានការ​ភ្ញាក់ផ្អើល​ដល់​ន​គរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​រលួស ដែល​ប្រចាំការ​នៅ​រង្វង់​មូល​ដីក្រហម រាយការណ៍​តាម​វិទ្យុទាក់ទង ដល់​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ចេញ​ជួយ​ស្ទាក់​រហូត​ចាប់​ក្របួច​បាន ប្រមាណ​ជា ២០​នាទី ក្រោយមក នៅក្នុង​ទឹកដី​សង្កាត់​ក្រាំង​ពង្រ​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya