ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​បុរស​យួន​៥​នាក់ មក​កាប់​ឈើ​ប្រណីត

ឃុំខ្លួន​បុរស​យួន​៥​នាក់ មក​កាប់​ឈើ​ប្រណីត

​រតនគិរីៈ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន ពីបទ​ប្រើប្រាស់​រណារយន្ត​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ឆ្លងដែន​ខុសច្បាប់ បន្ទាប់ពី​ពួកគេ​បាន​លួច​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា ក្នុង​បំណង​កាប់​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម​។​
ជនជាតិ​វៀតណាម ចំនួន​៥​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី លោក អេង ចំណាប់ បានសម្រេច​ឃុំខ្លួន​ជន​ទាំង​៥​នាក់ ដោយ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​រណារយន្ត​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ឆ្លងដែន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។​

​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​៥​នាក់​នោះ នៅ​ចំណុច​បង្គោល​ឡាក់​លេខ​២៩ នៃ​តំបន់​ព្រំដែន​ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​៣:៤០​នាទី រសៀល​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤​កន្លងទៅ ខណៈពេល​ពួកគេ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ ក្នុង​គោលបំណង​កាប់​ឈើ​ប្រណីត​ខុសច្បាប់ ដើម្បី​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya