ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះសាងសង់ថ្មីលេខ០៩អា តាមផ្លូវលេខ៣៨៩ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
មេការសំណង់ម្នាក់ត្រូវសន្តិសុខយានការដ្ឋានផ្ទះសាងសង់មួយកន្លែង កាប់ជាច្រើនពូថៅបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោច អាធ័មដោយសារតែជម្លោះពាក្យសម្តីគ្នានិងមានគំនុំជាច្រើនថ្ងៃមក ធ្វើឲ្យសន្តិសុខដែលយាមនៅការដ្ឋានសាងសង់នោះទប់ចិត្តមិនបានទាញ ពូថៅកាប់តែម្តង ។
បុរសជាមេការ សំណង់ដែលស្លាប់ឈ្មោះ ជា សំខាន់ អាយុ៤៣ឆ្នាំ ជាមេការសំណង់ និងស្នាក់នៅផ្ទះសាងសង់ថ្មីខាងលើ រីឯជនសង្ស័យជាសន្តិសុខយាមនៅផ្ទះសាងសង់ថ្មីខាងលើដែរនោះ ឈ្មោះ មុក សារឿន អាយុ២៧ឆ្នាំ ។ អ្នកទាំង២មានគំនុំចាស់នឹងគ្នាជាយូរហើយ ។
ជនរងគ្រោះនិងជនសង្ស័យមានគំនុំជាយូរមកហើយ តែគ្រាន់តែទាស់ពាក្យសម្តីគ្នាប៉ុណ្ណោះ ដោយមិនបានវាយតប់គ្នានោះទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុម៉ោងប្រហែលជាង៦ល្ងាច ជនរងគ្រោះបានទាស់ពាក្យសម្តីគ្នាម្តងទៀតជាមួយជនសង្ស័យជា សន្តិសុខាងលើ ។
ពេលទាស់ពាក្យសម្តីគ្នាពេលនេះបានធ្វើឲ្យភាគីទាំងសងខាងខឹង សម្បានឹងគ្នាខ្លាំងណាស់ ទើបធ្វើឲ្យជនសង្ស័យទប់កំហឹងមិនបានក៏ទាញពូថៅនៅក្នុងការដ្ឋាន មកកាប់ជនរងគ្រោះជាច្រើនពូថៅបណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុក ឈាមភ្លាមៗតែម្តង ។ ពេលឃើញជនរងគ្រោះស្លាប់ហើយ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ៕
» ព័ត៌មានជាតិ » មេការសំណង់ម្នាក់ សន្តិសុខការដ្ឋានកាប់ស្លាប់