ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» Breaking News, ព័ត៌មានជាតិ » មេបញ្ជាការ​តំបន់​ប្រតិ​បត​ត្តិ​ការ​សឹក​រង ខេត្តព្រៃវែង រង់​ការ​រិះគន់ថា​មាន​អំពើពុករលួយ​

មេបញ្ជាការ​តំបន់​ប្រតិ​បត​ត្តិ​ការ​សឹក​រង ខេត្តព្រៃវែង រង់​ការ​រិះគន់ថា​មាន​អំពើពុករលួយ​

​    ​ខេត្តព្រៃវែង ៖ រឿងអាស្រូវ​ពុករលួយ​មួយ​ទើបនឹង​បាន​ធ្លាយ​ចេញ​សើៗ ពី​បញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការ​សឹក​រង ខេត្តព្រៃវែង​ដែលមាន​លោក​មឿ​ន សាម៉ន ជា​មេបញ្ជាការ​នោះ​។​
​    ​តាម​ប្រភពពី​មន្ត្រី​យោធា​ម្នា​ក់បាន​ទំលាយ​ឲ្យ​ដឹងថា អង្គភាព​ខាងលើ​បានកើត​មាននៅ រឿង​អំពើពុករលួយ​ដុះ​ស្នឹម​ពី​សម័យ​មេបញ្ជាការ​ទៅ​សម័យ​មេបញ្ជាការ​មួយ ដោយ​ពុំមាន ការកែប្រែ​ទេ រហូតដល់​ពេលបច្ចុប្បន្ន ខណៈពេលដែល​រាជរដ្ឋាភិបាល​បានធ្វើ​កំណែ ទម្រង់​លុបបំបាត់​អំពើពុករលួយ​នៅ​គ្រប់​រូបភាព​នោះ ប៉ុន្តែ​សម្រាប់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិ ការ​សឹក​រង ខេត្តព្រៃវែង គឺ​នៅតែមាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ដដែល ប្រាក់​គ្រប់ជំពូក នឹង​ប្រេង​ឥន​ន្ធៈ​រួម​នឹង​សម្ភារៈ​មួយចំនួន​របស់​អង្គភាព​ត្រូវបាន​លោក​មេបញ្ជាការ មឿ​ន សាម៉ន និង​បក្ខពួក​ជំនិត​បាន​រួមដៃគ្នា​កឹ​ប​កេង​នឹង​យក​ធ្វើជា​របស់​ផ្ទាល់ខ្លួន​។​ក្រៅពីនោះ​រាល់​ការតំឡើង​ឋ​ន្ត​នរ​ស័ក្តិ ក៏ត្រូវ​បាន​គេ​ទាមទារ​ប្រាក់​ពី​មន្ត្រីក្រោមឱវាទ​ម្នាក់​យ៉ាង ច្រើនសន្ធឹក​សន្ធាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​មេបញ្ជាការ​បាន​បណ្តែត​បណ្តោយ​ឲ្យ​មន្ត្រី​យោធា​ក្រោម​ឱវាទ​យ៉ាងតិច​២០​នាក់ មិន​ចូល​បំរើកា​រងារ ដោយ​ទៅរក​ស៊ី​នៅ​តំបន់​ឆ្ងាយ ចំណែក​ប្រាក់ខែ​របស់​មន្ត្រី យោធា​ដែល​មិនបាន​ចូល​បំរើការ​ងារ​គឺ​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​លោក​មេបញ្ជាការ​និង​បក្ខពួក​របស់គាត់​។​
​    ​ដោយមាន​បញ្ហា​បែបនេះ​មន្ត្រី​យោធា​ថ្នាក់​តូច​មួយចំនួន​បានកើត​នៅ​ការខឹង​សំបា​និង​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​លោក​មេបញ្ជាការ​យ៉ាងខ្លាំង ប៉ុន្តែ​សម្រាប់​ពួក​គាត​ជាម​ន្ត្រី យោធា​ថ្នាក់​តូច​មិន​ហ៊ាន​ប្រឆាំង​តវ៉ា​ទេ បានតែ​ត្រឹម​ខឹង​និង​មិន​ពេញចិត្ត​៕
​    ​

​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya