ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ សង់​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​ស្រាល ៤​នាក់​ ​

ឡាន​បុក​ម៉ូតូ សង់​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​ស្រាល ៤​នាក់​ ​

ខេត្តរតនគិរី​៖​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០១៤  យ៉ាងហោចណាស់ មនុស្ស​ប្រុស ស្រី ចំនួន​០៦​នាក់ ក្នុងនោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ ១​នាក់ និង​ម្នាក់ទៀត​ស្លាប់ ក្រោយពេល​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ បានកើត​ឡើង ។​
​ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅលើ​កំណាត់ ផ្លូវ​លេខ​៧៨ ដែល​បង្កដោយ រថយន្ត​ម៉ាក​តូ​យូ​តា មួយ​បាំង​កន្លះ ពណ៌​ស្ករ ពាក់​ស្លាក​លេខ កំពង់ចាម​2A-5152 មិន​ស្គាល់​អត្តសញ្ញាណ អ្នកបើកបរ ធ្វើដំណើរ ក្នុងទិសដៅ ពី​លិចទៅ​កើត ដោយ​ល្បឿន​លឿន ខណៈ​មកដល់ ចំណុច កើតហេតុ នៅក្នុង​ភូមិ​ទុយ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ រថយន្ត​បង្ក ខាងលើ​បាន​បុក ម៉ូតូ ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាលអោយ អ្នកជិះ នៅលើ​ម៉ូតូ ទាំង​ក្មេង ចាស់​ចំនួន ០៦​នាក់​រង គ្រោះថ្នាក់ ដេក​រដូក រណែល ពេញ​ទ្រូងផ្លូវ ដ៏​អាណោចអាធម៌​។​
​បើតាម នគរបាល ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទីង​ចាក់ បានអោយដឹងថា ម៉ូតូ​ជនរងគ្រោះ​ដែល​រថយន្តបុក ពីក្រោយ​ម៉ាក ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​2012 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កំពង់ស្ពឺ 1D5403​ជិះ​ឌុប​គ្នា ចំនួន​០៦​នាក់ ដោយមាន​ក្មេង​តូចៗ ៣​នាក់​និង មនុស្ស​ចាស់​៣​នាក់​។​
​ជនរងគ្រោះ ក្នុង​ឧ​ប​ត្ត​វ​ហេតុ គ្រោះថ្នាក់ ចរាចរណ៍ នោះ​មាន ១.​ឈ្មោះ តើក ម៉ាច ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​(​ស្លាប់​ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ បង្អែក​ខេត្ត​)២.​ក្មេងស្រី​អាយុ​១​ខូ​ប រងរបួស​ស្រាល ជា​កូនស្រី ឈ្មោះ​តើក ម៉ាច​(​ស្លាប់​) ៣.​តើក ម៉ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ធ្ងន់ ៤.​ក្មេងប្រុស អាយុ​៥​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង កើតហេតុ ត្រូវជា​កូន​របស់​ឈ្មោះ តើក ម៉ន​។ ៥.​ឈ្មោះ តើក សា​មាន ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ស្រាល និង​ទី​៦ ក្មេងស្រី រងរបួស ស្រាល ត្រូវជា​កូន​របស់​តើក សា​មាន​។​ជនរងគ្រោះ ទាំង​៦​នាក់ ខាងលើនេះ គឺជា​បងប្អូន បង្កើត​មាន​ទីលំនៅ ភូមិ​ឃុំ កើតហេតុ​៕??????????????????????????????????????????????????????????????

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya