ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ កាប់​បុរស​៦​នាក់ រងរបួស​ធ្ងន់​

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ កាប់​បុរស​៦​នាក់ រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុងចំណោម ៥​នាក់ ពីបទ​ធ្វើ​សកម្មភាព ព្រួត​គ្នា កាប់​ទៅលើ​បុរស ៦ នាក់ ដែលជា​កម្មករសំណង់ បាន​រងរបួស​ធ្ងន់ កាលពី​ម៉ោងជាង ៨ យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​។​

​បុរស​ដែល​ជនដៃដល់​នោះ ឈ្មោះ សួស វ៉ាន់​នី អាយុ ២៧ ឆ្នាំ​។ ចំណែក​បុរសរងគ្រោះ ទាំង​៦​នាក់​នោះ មាន​ទី​១.​ឈ្មោះ រឹម រឹទ្ធ អាយុ ២៩ ឆ្នាំ ទី​២.​ឈ្មោះ ដឺ ម៉ា​ល់ អាយុ ២៣ ឆ្នាំ ទី​៣.​ឈ្មោះ សុខ រុំ​ស៊ី អាយុ ២៤ ឆ្នាំ ទី​៤.​ឈ្មោះ ម៉ាន សេស អាយុ ២៤ ឆ្នាំ (​ពួកគេ​ទាំង​៤​នាក់​នេះ ជា​កម្មករសំណង់​) ទី​៥.​ឈ្មោះ ហ្វី​ន អាយុ ២៤ ឆ្នាំ ជា​គ្រូបង្រៀន និង​ទី​៦.​ឈ្មោះ ម៉ាន់ តេន អាយុ ៤៧ ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប​។ បុរស​ទាំង ៦​នាក់​នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ជាមួយនឹង​ជនសង្ស័យ​។​

​នៅ​មុនពេល​កើតហេតុ ពួកគាត់​បាន នាំគ្នា​អង្គុយលេង នៅខាងមុខ​ផ្ទះ ក្រោយពី​ចេញមក​ពី​ធ្វើការ​វិញ ហើយ​នៅវេលា​ម៉ោង​ខាងលើ ពួកគាត់​រៀបនឹង​បែក​គ្នា ទៅ​ដេក​ហើយ ក៏​ស្រាប់តែ​ឃើញ​ក្រុម​ជនដៃដល់ មាន​គ្នា ៥ នាក់ បាននាំគ្នា​ស្ទុះ​ចូលមក រត់​ដេញ​កាប់​ពួកគាត់ (​ក្រុម​ជនរងគ្រោះ​) រត់​បែកខ្ញែក​គ្នា​ទាំង ត្រូវរបួស ហើយ​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក និង សមត្ថកិច្ច​នាំគ្នា​ដេញ ចាប់បាន​ជនសង្ស័យ ដែលជា​មេក្លោង ធ្វើ​សកម្មភាព ក្រៅពីនេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ ជនដៃដល់ កំពុងតែ​ឃុំខ្លួន នៅ​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សួរនាំ​៕zz

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya