ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូពីរ​គ្រឿងបុកគ្នា​របួសធ្ងន់ស្រាល ២ នាក់

ម៉ូតូពីរ​គ្រឿងបុកគ្នា​របួសធ្ងន់ស្រាល ២ នាក់

ភ្នំពេញ ៖ បុរសចំនួន ២ នាក់ ត្រូវរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូគុបជ្រុង១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងជាមួយនិងម៉ូតូសេ ១២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារ រតនាផ្លាស្សា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលា
ម៉ោង ២០ និង ៤០ នាទីយប់ថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៣ ។   បើតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានបុរសម្នាក់ បានជិះម៉ូតូឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-5046 ដោយបាន ជិះក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច ខណៈជិះមក ដល់ចំណុចទល់មុខ
ផ្សារទំនើបរតនាផ្លាស្សា ម៉ូតូសេ១២៥បានទាញចង្កូតម៉ូតូបត់ទៅខាងឆ្វេងដៃឆ្លងផ្លូវសហ ព័ន្ធរុស្ស៊ី ជួនពេលដែល មានបុរសម្នាក់ស្លៀកឯកសណ្ឋានជាសន្តិសុខកំពុងជិះ ម៉ូតូគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BJ-3703 យ៉ាងលឿនតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត បានជ្រុលល្បឿនទៅបុកចំពាក់
កណ្តាលខ្លួនម៉ូតូសេ ១២៥ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលគាបជាប់គ្នា រងការខូចខាតស្ទើរទាំងស្រុង ហើយម្ចាស់ម៉ូតូ គុបជ្រុងត្រូវរងរបួសធ្ងន់ធ្ងរ និងម្ចាស់ម៉ូតូសេ១២៥ ត្រូវរងរបួសស្រាល ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយពីកើតហេតុម៉ូតុទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមក អន្តរាគមន៍ធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយតាម ផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្កឡើងដោយសារម្ចាស់ម៉ូតូទាំង ២ គ្រឿងជិះលឿនដូចគ្នា និងបត់មិនប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យភាគីទាំង២ គាបគ្នាមិនផុតជ្រុល បុកគ្នាទាំងកំរោលតែម្តងទៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya