បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ១៧និង៥០នាទីយប់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិសាលា ដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់ក្រោមកង់ រថយន្តនិងជនរងគ្រោះ ម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ គ្រោះចរាចរណ៍ដ៏គួរ ឲ្យរន្ធត់ ដោយសារតែអ្នកបើកបរម៉ូតូកង់បី ឡើងជែងរថយន្ត ក្នុងសណ្ឋានភាព គ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូច្រាស់ ទិសបុកចំធុង រឺម៉ក ធ្វើឲ្យតៃកុងម៉ូតូកង់បី ខ្ទាតចូលកង់ រថយន្តខាងក្រោយកិនស្លាប់ ចំណែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ស្រមោល ។
នៅមុនពេល កើតហេតុគេបាន ឃើញ ឈ្មោះសារ៉ាត់ ភេទប្រុស អាយុ៤៩ ឆ្នាំ រស់នៅ ភូមិ ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ បានបើកបរម៉ូតូកង់បី ម៉ាកហុងដា ធុន១២៥ ស៊េរីឆ្នាំ២០១០ពណ៌ ខ្មៅ លេខតួនិងលេខម៉ាស៊ិន 85113ID ពាក់ស្លាកលេខ ប.មានជ័យ 1E 0779 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំចំណុច កើតហេតុ បានបន្ថែមល្បឿនឡើង ជែងរថយនក្នុងស្ថានភាពគ្រោះ ថ្នាក់ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដា សេ១១០ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 8016477 ពាក់ស្លាកលេខ 1BQ 2213 បើកបរដោយ ឈ្មោះទុំតារា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ភូមិនិងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត (ច្រាស់ ទិសគ្នា) បណ្តាលឲ្យម៉ូតូហុងដាសេ១១០ ស៊េរីឆ្នាំ២០១២ បុកចំទ្រុងម៉ូតូកង់បីហើយ ខ្ទាត ឈ្មោះសា រ៉ាត់ ជាអ្នកបើកបរម៉ូតូកង់បី ចូលទៅក្រោមកង់ខាងក្រោយ រថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឈ្មោះ ទុំតារា អ្នកបើកបរម៉ូតូហុងដាសេ១១០ រងរបួសធ្ងន់ ត្រូវបានគេដឹកទៅសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ក្រោយកើតហេតុ អ្នកបើកបររថយន្ត ចុះពីរថយន្ត គេចខ្លួនបាត់ស្រមោល ៕
» ព័ត៌មានជាតិ » ម៉ូតូកង់បីបុករថយន្ត ម្នាក់បែកក្បាលធ្លាយខួរស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់