ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៩ វិច្ឆិកា ២០១៤ បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់​ ​

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៩ វិច្ឆិកា ២០១៤ បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់​ ​

ភ្នំពេញៈ  នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំ​នួ​១២​លើក យប់​០៥​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៥​នាក់ (​ប្រុស​) របួសធ្ងន់ ២២​នាក់​(​ស្រី​៤​នាក់​),​និង​របួសស្រាល​០៥​នាក់​(​ស្រី​១​នាក់​)​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​ធុន​តូច​០២​គ្រឿង​និង​រថយន្ត​ធុន​ធំ ១​គ្រឿង​។​
​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៤​លើក​, ស្រវឹង​០២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​០៣​លើក និង​បត់​គ្រោះថ្នាក់​២​លើក​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ៣០​នាក់​(​យប់​១៥​នាក់​) ។​
​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​ប្រចាំ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៥៨១ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៤៥​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​តូច ២៥០​គ្រឿង​,​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០៤ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ១២៩ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៥៣ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៨៤ គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤៩៧ គ្រឿង ។​
​បញ្ជាក់​បន្ថែមថា​ខេត្ត​ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​មាន ខេត្ត​ត្បូងឃ្មុំ ២​លើក ស្លាប់​២​នាក់ របួស​៣​នាក់​(​ស្រី​១​នាក់​),​រាជធានី​ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​៦​នាក់​,​បាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​,​និង​ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​)៕
images

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya