ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុ​ការ​គ្រោះ​ថា្នក់​ចរាចរណ៍​២​ករណី​ដោយឡែក​ពីគ្នា​ក្នុងពេល​តែមួយ​ ​

មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុ​ការ​គ្រោះ​ថា្នក់​ចរាចរណ៍​២​ករណី​ដោយឡែក​ពីគ្នា​ក្នុងពេល​តែមួយ​ ​

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ពីរ​ករណី​ដាច់​ដោយ ឡែក​ពីគ្នា ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ១៩​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​ស្រុក​និង​ក្រុង​ចំនួន ២​ក្នុង​ខេត្តកំពង់ឆ្នាំង ។​
​    ​លោក ទឹម ច​ន្ឋី អធិការនគរបាល​ស្រុក​រលាប្អៀរ បាន​និយាយ​ពី​ហេតុការណ៍​ទី​១​ថា នៅវេលា​​ម៉ោង ៣​និង​១០​នាទី រសៀល មាន​បុរស​ម្នាក់​ឈ្មោះ អឿ រី​ម អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រះរាម​រង្សី​​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ជិៈ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ មកដល់​ចំណុច​ផ្លូវបែក​ចុង​ភូមិ​ព្រះរាម​រង្សី ក៏បាន​​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​កៅស៊ូ​បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​
​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ។​លោក​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការ​ដួល​ម៉ូតូ​របស់​ជនរងគ្រោះ​​នោះទេ តែបើ​តាម​ប្រជាពលរដ្ឋ​ប្រាប់ថា​សង្ស័យ​គាត់​ស្រវឹង​។
​    ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បុរសរងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាខ្លាំង និង​មាន​ចេញឈាម​តាម​ត្រចៀក​​ខាងស្តាំ​យ៉ាងច្រើន ដែល​កំពុងស្ថិត​ក្នុងកា​រ​សង្គ្រោះបន្ទាន់​របស់លោក​គ្រូពេទ្យ ។​
​    ​ដោយឡែក​ហេតុការណ៍​ទី​២​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល នៅមុខ​វត្ត​ទេព​​ធីតា​រាម​ហៅ​វត្ត​យាយ​ទេព ស្ថិតនៅ​ភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំ ក្រុង​កំពង់ឆ្នាំង បណ្តាលអោយ​នារី​ម្នាក់​​រងរបួស​ធ្ងន់ ដោយសារតែ​ត្រូវ​រថយន្តបុក​ពេញទំហឹង ។
​    ​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា នារី​រងគ្រោះ​មានឈ្មោះ កា ម៉ា​ឡែ​ន អាយុ​២៣​ឆ្នាំ​​មាន​ទីលំនៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ។ មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥​ព​ណ៏​ខ្មៅ ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង​កាត់មុខ​វត្ត​យាយ​ទេព ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​កាមរី​ព​ណ៏​ស្ក​​គ្មាន​ស្លាក​លេខ​មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​ពី​លិចទៅ​កើត ហើយ​បាន​បត់​ទៅ​ត្បូង​ស្រាប់តែ​ទៅបុក​
​ម៉ូតូ​នារី​រងគ្រោះ​ប៉ើង​ជាច្រើន​ម៉ែត្រ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​រួច​គេចខ្លួនបាត់​តែម្តង​។ ចំណែក​នារី​​រងគ្រោះ​បាន​រងរបួស​ធ្ងន់ធ្ងរ​និង​សន្លប់​មិនដឹង​ខ្លួន​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ខេត្ត​ជាបន្ទាន់ ។
​    ​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​បានទទួល​ព័ត៌មាន​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​យឺត​ពេក​ទើប​ដេញ​មិនទាន់ បណ្តាលអោយ​រថយន្ត​បង្ករ​គេច​បាន​ដោយ​សុវត្ថិភាព​៕
ពៅ សុខ​ហ៊ាន​DSC01015DSC05895

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya