ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្ត​បើកបុកម៉ូតូរបួស​ស្រាល៣នាក់ ហើយ​រថយន្តព្យាយាម​បើករត់នគរបាលដេញចាប់

រថយន្ត​បើកបុកម៉ូតូរបួស​ស្រាល៣នាក់ ហើយ​រថយន្តព្យាយាម​បើករត់នគរបាលដេញចាប់

ភ្នំពេញ​៖ គូរស្នេហ៍ ១គូរបើករថយន្តហាយឡែនឌ័រ មួយគ្រឿងចេញពីបរិភោគអាហារ បានបើកក្នុងល្បឿនយ៉ាង​លឿនបានជ្រុល បុកម៉ូតូឃ្លីក ជិះគ្នា ៣នាក់ នៅចំណុច ជិតស្ថានីយ៍ប្រេងឥន្ធនៈTELA ស្តុបអាងទឹក ផ្លូវព្រះមុនីរ៉េត កែងផ្លូវនេរុហ៍ ក្នុង សង្កាត់វាលវង់ ខណ្ឌ ៧មករា​ ហើយរថយន្តបង្កបានព្យាយាមបើករត់​គេច​ខ្លួនតែត្រូវនគរបាលដេញព័ទ្ធចាប់ បានភ្លាមៗ។ ករណីនេះបានកើតឡើងកាល ពីវេលាម៉ោង ២៣​និង ៣០ នាទីយប់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៣ ។

យោងតាមសេចក្តីរាយកាណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជន ៣ នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AE-3615 ឌុបគ្នាធ្វើដំណើរតាម បណ្តោយផ្លូវនោហ៍រុ  ក្នុងទិសដៅពីជើងទៅត្បូង ដោយបានជិះលឿន ខណៈដល់ចំណុចកែងផ្លូវព្រះមុនីរ៉េត ស្តុបអាងទឹក ស្រាប់តែមានគូរស្នេហ៍១ គូរ កំពុងបើករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ 2T -9981 តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត បានជ្រុលល្បឿនទៅបុកចំម៉ូតូឃ្លីកពាក់កណ្តាល​ខ្លួន បណ្តាលឲ្យអ្នកជិះម៉ូតូចំនួន ៣ នាក់ត្រូវរងរបួសដៃ និងជើង ម៉ូតូរងការខូចខាត ហើយភ្លាមៗនោះរថយន្ត​មិនបានឈប់ដើម្បីដោះស្រាយសំណង និងទទួលខុសត្រូវឡើយ ដោយរថយន្តបង្ក​ហេតុបានព្យាយាមបើក​រត់គេចខ្លួន រហូត តែត្រូវនគរបាលមូលដ្ឋានប៉ុស្តិ៍ វាលវង់ឃើញហេតុការណ៍ខាងលើ​ក៏បានជិះម៉ូតូ​ដេញតាមរថយន្ត​ដល់ ចំណុចខាង ក្រោយសាលាបឋមសិក្សាវត្តសន្សំកុសល ទើបឃាត់រថយន្តបង្កហេតុនេះ បានអូសយកមក កន្លែងកើតហេតុវិញដើម្បីបន្តធ្វើការវាស់វែង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា​រថយន្តហាយឡែនឌ័រ និងម៉ូតូឃ្លីក ត្រូវបាន សមត្ថកិច្ចជំនាញ​ ចុះមក វាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ហើយគ្រោះថ្នាក់នេះនគរបាលបានបញ្ជាក់ថា បង្កឡើងដោយសារភាគីទាំង ២ បើកបរមិនចេះគោរពសិទ្ធិគ្នានិង យោគយល់​អធ្យាស្រ័យគ្នា ខណៈពួកគេជិះយានជំនិះដល់ចំណុចផ្លូវកែង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya