ខេត្តព្រៃវែង ៖ ចាប់តាំងពីលោកទួន សុគន្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បន្តវេនពីលោកប្រធានមន្ទីរចាស់ដែលដល់អាយុចូលនិវត្តន៍ និងបានទៅធ្វើជាសមាជិកព្រឹទ្ធសភាមកនោះ លោកទួន សុគន្ធ ត្រូវបានមន្ត្រីជំវិញខេត្ត និងម្ចាស់ក្រុមហ៊ុនមួយចំនួនដែលរកស៊ីនៅខេត្តព្រៃវែងម្នាក់បាននាំគ្នារិះគន់ថាប្រធានមន្ទីរមួយនេះពូកែទាប្រាក់ទឹកតែខ្លាំងណាស់ ថែមទាំងមានទេព្យកុសលនិងជំនាញខាងរក យុទ្ធសាស្ត្រគាបសង្កត់ពីតាមបណ្តាមន្ទីរ និងបណ្តាក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្គត់ផ្គង់ សម្ភារៈឲ្យតាមបណ្តាមន្ទីរទៀតផង។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលមន្ទីរនីមួយៗនៅជុំវិញខេត្តរត់ឯកសារ សុំដកសាច់ប្រាក់របស់ខ្លួនដោយឆ្លងកាត់ការស៊ីញ៉េពីលោកប្រធានមន្ទីរ ទួន សុគន្ធ នោះគឺ សាមីមន្ទីរមួយត្រូវចំណាយប្រាក់ទឹកតែ យ៉ាងច្រើនជូនទៅលោកប្រធានមន្ទីររូបនេះនឹង មន្ត្រីជំនាញនៅការិយាល័យថវិកា ហើយការ ទាមទារប្រាក់ទឹកតែត្រូវបានគេកំណត់តម្លៃសេវា ខុគ្នាទៅតាមប្រភេទសាច់ប្រាក់របស់មន្ទីរអង្គភាពទាំងនោះ។ ចំពោះប្រាក់ដែលគេទាមទារ ប្រាក់ថ្លៃសេវាខ្ពស់គឺប្រាក់លទ្ធកម្ម ជាហេតុ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមិនចង់ហ៊ាន ចូលរួមដេញថ្លៃនិងពិគ្រោះថ្លៃ លើការផ្គត់ផ្គង់សម្ភារៈជូនមន្ទីរអង្គភាពទេ ប្រសិនបើការដេញថ្លៃ ឬការពិគ្រោះថ្លៃ មានតម្លៃព្យួរទាប ដោយពួកគេមិនអាចមើលឃើញថា ចំណេញ ធ្វេដងគឺគេមិនធ្វើឡើយ ដោយសារតែនៅពេលគេទទួលបានសិទ្ធិផ្គត់ផ្គង់ឬសាងសង់ ហើយពេលដកប្រាក់គឺលំបាកដោយសារអស់ប្រាក់ទឹកតែច្រើន។
ករណីនេះតាមបណ្តាមន្ទីរមួយចំនួនក៍ដូចជាក្រុមហ៊ុនបានមតិថាដើម្បីធ្វើឲ្យខេត្តព្រៃវែងមានការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរនិងបាត់នៅអំពើពុករលួយឲ្យមានប្រសិទ្ធភាពលុះត្រាតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការទប់ស្កាត់បញ្ហាទាមទារប្រាក់ទឹកតែពីសំណាក់ប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្តព្រៃវែង ទើបអាចដំណើការបានល្អលើគ្រប់វិស័យ៕
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តព្រៃវែង ល្បីថាពូកែទារប្រាក់ទឹកតែ