ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​បេក្ខជន​៣​រូប​ទទួល​ថវិកា ពីស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​សៀមរាប​

​បេក្ខជន​៣​រូប​ទទួល​ថវិកា ពីស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​សៀមរាប​

​ភ្នំពេញ​៖ បេក្ខជន The Voice Cambodia ចំនួន​បីនាក់​នៅ​ខេត្តសៀមរាប គឺ ឈាវ ឡើ​ន ឆាយ សុ​វី និង អឿ​ម រុន ទទួលបាន​ថវិកា​លើកទឹកចិត្ត​ផ្ទា​ល់ពី ស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នា​អំឡុង​វត្តមាន​របស់លោក​ស្រី​នៅក្នុង​ខេត្ត​មួយ​នេះ​។ ពួកគេ​ទទួលបាន​ការផ្តល់​ដោយផ្ទាល់​ដៃ​ពី ស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​
​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ​។​

​បេក្ខជន​ទាំងបី​រូប​ពី​ខេត្តសៀមរាប ដែល​មិន​ទទួលបាន​ឱកាស​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ បាន​អះអាងថា ពួកគេ​សុទ្ធតែ​ទទួលបាន​នូវ​ការហៅ​ទូរស័ព្ទ​ដោយផ្ទាល់​ពី ស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ឈាវ ឡើ​ន ដែល​បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បាន​បញ្ជាក់ថា ខ្ញុំ​រំភើប​រក​និយាយ​អ្វី​មិនបាន​ឡើយ ថវិកា​ដែល​ខ្ញុំ​ទទួលបាន​ពី​គាត់ នឹង​ជួយ​សម្រាល​ជីវភាព​របស់ខ្ញុំ​ឲ្យ​កាន់តែ​ល្អប្រសើរ ។​

​ទន្ទឹមនឹង​នេះដែរ ឆាយ សុ​វី ដែល​ធ្លា​ក់នៅ​វគ្គ Live Show បាន​លើកឡើងថា រូបគេ​នឹង​ប្រើប្រាស់​ថវិកា​ដែល​ទទួលបាន​នេះ ទៅ​ផ្គត់ផ្គង់​ម្តាយ និង​ដោះស្រាយ​ថ្លៃ​ជួល​ផ្ទះ​។ សុ​វី នឹង​ចាប់​ផ្តើមឡើង​ច្រៀង​នៅ​ភោជនីយដ្ឋាន​ឡើងវិញ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ ហើយ​គេ​រំពឹងថា នឹង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន ។​

​ដោយឡែក អឿ​ម រុន ដែល​បាន​ធ្លាក់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អះអាងថា រូបគេ​ប្រហែលជា​មិនមាន​វាសនា​ចាប់យក​អាជីព​ជា​អ្នកចម្រៀង​ឡើយ ប៉ុន្តែ​គេ​នឹង​ប្រើប្រាស់​ថវិកា​ដែល​ទទួលបាន​ពីស​មេ្តច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​​ដើម្បី​ដោះស្រាយ​ការងារ​ស្រែចម្ការ និង​ដោះស្រាយ​ទុក្ខ​ធុរៈ​ជីដូន​​ចាស់​៕

 

369

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya