ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​និង​កំពង់ធំ បង្ក្រាប​ឡាន​ដឹកឈើ​គ្រញូង​ ​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​និង​កំពង់ធំ បង្ក្រាប​ឡាន​ដឹកឈើ​គ្រញូង​ ​

កំពង់ធំ ៖  ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ស្ទាក់​ចាប់បាន​រថយន្ត​កា​ម​រី​សេរី​ទំនើប​មួយគ្រឿង​ដឹកឈើ​គ្រញូង​ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​បាន​មួយគ្រឿង​នៅ​ចន្លោះ​វាល​ស​សៃ​ព្រំប្រទល់​ខេត្តកំពង់ធំ​នឹង​ខេត្តកំពង់ចាម​ជុំវិញ​ករណី​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង​។ បើតាម​កា​ឲ្យ​ដឹង​ពី​លោក​សុទ្ធ​ម៉ា​រី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ខាងលើ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ឲ្យ​ដឹងថា​មុននឹង​ឈានដល់​ការបង្ក្រាប​លោក​បានទទួល​ទូរស័ព្ទ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ឲ្យ​លោក​សហការ​ស្ទាក់ចាប់រ​ថ​យន្ត​ដែលមាន​ភិនភាគ​ដូចខាងលើ​ព្រោះថា​រថយន្ត​ខាងលើ​នោះ​មានការ​សង្ស័យថា​ដឹកឈើ​ក្រញូង​ទើប​កម្លាំង​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ធ្វើ​ការឃាត់​ស្ទាក់ចាប់​ដើម្បី​ត្រួត​ពិន​ត្យ​តែ​ពេល​ឃើញ​កំលាំង​ដាក់​រថយន្ត​ឃាត់​ស្ទាក់​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​បត់​រថយន្ត​បើក​ត្រឡប់ក្រោយ​វិញ​លុះដល់​ចំណុច​វាល​ស​សៃ​ឃុំ​សូ​យោង​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​រថយន្ត​ខាងលើ​ដោយ​មា​ការភ័យខ្លាច​ពេក​បើក​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ធ្លាក់​ថ្នល់​ទើប​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​មកដល់​ក៏​តេ​ទូរស័ព្ទ​ហៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ថ្ម​ឲ្យ​មក​ទទួល​រថយន្ត​នឹង​វត្ថុតាង​ហើយ​លោក​សុទ្ធ​ម៉ា​រី​បានបញ្ជាក់​បន្ថែមថា​ក្រោយពី​ស្ទូច​រថយន្ត​មកដល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ជំនាញ​របស់លោក​បានធ្វើ​ការត្រួតពិនិត្យ​នឹង​វាស់វែង​ឃើញ​មាន​ឈើ​ក្រ​ញូ​នៅក្នុង​រថយន្ត​ចំនួន​៥១​ដុំ​ហើយ​រថយន្ត​ដែល​ដឹកឈើ​ក្រញូង​នោះ​ម៉ាក​កាមរី​សេរី​ឆ្នាំ​២០០៧​ពណ៌​ស​ពាក់​ស្លាក​លេខ​ខេ​មេ​ភូមិន្ទ​២.៩៣០៣​រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ដាក់​មេ​ប្រូច​បាត់ស្រមោល​បច្ចុប្បន្នរ​ថ​យន្ត​នឹង​វត្ថុតាង​ត្រូវបាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ដោយឡែក​នៅ​ថ្ងៃទី​១៨​ខែ​វិ​ច្ចកា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១​នឹង​០០​នាទី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​បាន​ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ធ្នុង​តាម​បញ្ជារ​របស់លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​តាំងក្រសាំង​ក្រោយពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​វាស់វែង​ឃើញ​មាន​ឈើ​ប្រភេទ​ធ្នុង​ចំនួន​១៦​សន្លឹក​ស្មើនឹង​៨​ផ្លាន​រថយន្ត​សាំ​យ៉ុង​ពណ៌​លឿង​គ្មាន​ស្លាក​លេខ​ចំណែក​អ្នកបើក​បរបាន​បើកទ្វារ​រថយន្ត​រត់គេច់​ខ្លួន​បាត់​ដោយ​សុ​វត្ថ​ភាព​ចំណែក​រថយន្ត​នឹ​វត្ថុតាង​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​៕ ដោយ​៖ សុផាត​
20141119_072742_resized_220141119_081509_resized_220141119_074435_resized_1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya