ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មនុស្ស​៣​នាក់ រឿង​ករណី​ឆេះ​ក្លិប​រាត្រី​ខេត្តសៀមរាប​ ​

ឃាត់ខ្លួន​មនុស្ស​៣​នាក់ រឿង​ករណី​ឆេះ​ក្លិប​រាត្រី​ខេត្តសៀមរាប​ ​

សៀមរាប​៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​សោកនាដកម្ម​បង្កឡើង​ដោយ​អគ្គិភ័យ​នៅ​រោង​ក្លិប កម្សាន្ត​រាត្រី​មួយកន្លែង ស្ថិតនៅ​ខាង លិច​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៦​នាក់ និង​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ជនបរទេស​ផងដែរ​។​

មុនពេល​កើតហេតុ ពួកគេ​ឃើញ​ផ្សែងភ្លើង​ហុយ​ចេញពី​ក្នុង​ក្លិប​រាត្រី​ហ៊ិ​ប​ហប នេះ ក្រោយមក​មួយសន្ទុះ ក៏​ឃើញ​បុគ្គលិក​រត់​ចេញពី​ខាងក្នុង​ទាំង​ភិតភ័យ រួច​ក៏​ឲ្យ​អ្នកគ្រប់គ្រង​រាយការណ៍​ទៅ​ឲ្យ​សមត្ថកិច្ច​ដើម្បី ជួយ​អន្តរាគមន៍​។ ករណីនេះ​ត្រូវគេ​សង្ស័យថា​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ។​

​សមត្ថកិច្ច​នៅក្នុង​ខេត្តសៀមរាប ក្រោយពី​ទទួលបាន​ដំណឹង​ខាងលើនេះ​បាន​ចុះ​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​ដោយ​ប្រើរ​ថយ​ន្ព​ន្ល​ត់​អគ្គិភ័យ​៦​គ្រឿង បាញ់​ទឹក​អស់​១៤​រថយន្ត ទើប​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​៥​ទៀប ភ្លឺ​។ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ប្រាប់​ពី​ទំហំ​ខូចខាត​ដោយ សារ​អគ្គិភ័យ​ខាងលើ​នេះឡើយ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​យកទៅ​សាក សួរ​។ លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ថ្លែង​ឲ្យ​ដឹងថា​អ្នកស្លាប់ ពីរ​នាក់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ ដែល​ក្នុងនោះ​ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់ទៀត​ជា​បរទេស​។ រីឯ​ជនរងគ្រោះ​ដទៃទៀត​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ខណៈដែល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​យកទៅ​សួរនាំ ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya