បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួន ជន សង្ស័យក្នុងបទល្មើសជាក់ស្តែង ពីបទ ចែកចាយថ្នាំញៀន កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា នៅតាមដងផ្លូវ ត្រង់ចំណុចក្រុមទី៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
មានករណីចែកចាយថ្នាំញៀនរួចមក លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំង បង្ក្រាបចុះឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ មានឈ្មោះ តាំង ឌីណា ហៅខ្នុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើចម្ការ រស់នៅភូមិពេជ្រសង្វា ឃុំរស្មី សង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១ថង់ តូចមានទម្ងន់ស្មើនឹង ០.២៥ក្រាម នាំ យកមកការិយាល័យជំនាញ ដើម្បីសាកសួរចម្លើយ ។
ខ្លួនពិតជានៅចិញ្ចឹមត្រី និងធ្វើចម្ការនៅភូមិពេជ្រសង្វា ឃុំរស្មីសង្ហា ស្រុករតនៈ មណ្ឌល ខេត្តបាត់ដំបង ហើយបានមកលេងផ្ទះមិត្តភ័ក្តិ នៅភូមិកើតហេតុ ហើយបានទិញថ្នាំញៀន ១ថង់តូច មានតម្លៃ ១០ដុល្លារ យកមកលក់ និងចែកចាយគ្នាជក់នៅផ្ទះជួល ពេលទិញបានហើយ ក៏យកទៅលក់ឱ្យមិត្ត ពេលមកដល់តាម ផ្លូវ ក៏ត្រូវសមត្ថកិច្វឃាត់ខ្លួន បានតែម្តង ៕
» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១ថង់ ទៅតុលាការ