ពោធិ៍សាត់៖ គូរសេ្នហ៍ស្មោះស្ម័គ្រប្តូរផ្តាច់ ជនជាតិវៀតណាម មួយគូរស់នៅលើផ្ទៃ បឹងទន្លេសាប បានធ្វើការសម្រេចចិត្តបញ្ចប់ជីវិតរួមគ្នាដោយលេបថ្នាំពុល ព្រោះតែជញ្ជាំវណ្ណៈគ្រួសារ ដោយប្រជាជនប្រទះឃើញនៅម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើទូកក្នុងព្រៃរបោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱបគ្នាយ៉ាងស្អិតល្មួត ។
បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រភក្តី មានឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។ មុនពេលកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ដោយសារជញ្ជាំងវណ្ណៈគ្រួសារ បានធ្វើឲ្យគូស្នេហ៍ទាំងពីរ សម្រេចចិត្តគ្នាអុំទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង។ បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់គ្នា អស់រយៈមួយឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួកគេឡើយ ព្រោះតែគំលាតជីវភាពខុសគ្នា។
សមត្ថកិច្ចធ្វើការពិនិត្យវិនិច្ច័យរួចរាល់ហើយ ក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕