ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឡាន​ក្រឡាប់​ទទឹងផ្លូវ សំណាង​មិនមាន​គ្រោះថ្នាក់ ​

ឡាន​ក្រឡាប់​ទទឹងផ្លូវ សំណាង​មិនមាន​គ្រោះថ្នាក់ ​

បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ​នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ មនុស្ស​ចំនួន​ពីរ​នាក់​ដែលជា​អ្នកបើកបរ​និង​ព្រូ​មាន​សំណាងល្អ​បានគេច​ផុត ពី​គ្រោះថ្នាក់​ខណៈដែល​កំពុងបើក​បររថ​យន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5​មកដល់ ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រាល ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​
​ស្រាប់តែ កង់​ក្រោយ​ខាងស្តាំ​បាន​ផ្ទុះឡើង​បណ្តាលអោយ​តួ​រថយន្ត​ទាំងមូល​ក្រឡាប់ ដេក​ទទឹងផ្លូវ​និង​អូស​ទៅមុខ​ប្រមាណ​៥​ម៉ែត្រ​ផងដែរ​។ ទីតាំង​កើតហេតុ​នេះ​គឺ​ស្ថិតនៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៣៥ និង​២៣៦​ដោយ​រថយន្ត​ដែល​គ្រោះថ្នាក់​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ដឹកទំនិញ​ប្រភេទ​៥​តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 5634 ដោយមាន​ដឹក​ផ្លែស្វាយ​ពេញ​បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​កង់​រថយន្ត​ខាងក្រោយ​ប៉ែក​ខាងស្តាំ​បាន​ផ្ទុះឡើង​ដែល​ធ្វើអោយ​រថយន្ត​ទាំងមូល​ចាប់ផ្តើម​រេ​ចង្កូត គួបផ្សំ​ទៅនឹង​ល្បឿន​លឿន​ផង​នោះ​ទើប​ធ្វើអោយ​រថយន្ត​នេះ​ក្រឡាប់​ដេក​ទទឹង​ថ្នល់​តែម្តង​ព្រមទាំង​បានធ្វើអោយ​ផ្លូវជាតិ មានការ​ខូចខាត​ប្រមាណ​៥​ម៉ែត្រ​ដោយសារតែ​តួ​រថយន្ត​អូស​ដាច់​ប៉ុន្តែ​វា​ជា សំណាងល្អ​បំផុត​ដែល​អ្នកបើកបរ​និង​ព្រូ​មិនមាន​រងគ្រោះថ្នាក់​អ្វី​ឡើយ​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya