ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​មនុស្ស​១៨ នាក់​ករណី​កាប់​រាន​ដីព្រៃ​ខុសច្បាប់​

ចាប់ខ្លួន​មនុស្ស​១៨ នាក់​ករណី​កាប់​រាន​ដីព្រៃ​ខុសច្បាប់​

​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ចាម ចំនួន ១៨​នាក់​ត្រូវបាន​មន្ត្រី​អភិរក្ស​ព្រៃឈើ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ពីបទ​កាប់​រាន​ព្រៃឈើ​ខុសច្បាប់​។​
​បន្ទាប់ពី​ចាប់ខ្លួន​មន្ត្រី​អយ្យការ​តុលាការខេត្ត​មណ្ឌលគិរី បាន​ដោះលែង​ពលរដ្ឋ​៩​នាក់​ក្នុងចំណោម​១៨​នាក់ ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​បន្ទាប់ពី​សាកសួរ​ពួកគេ​រួចរាល់​។ ចំណែក​ពលរដ្ឋ ៩​នាក់​ទៀត​បាន​បញ្ជូនទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នា រសៀល​ថ្ងៃ​ដដែល ដើម្បី​សាកសួរ​បន្ត​។
​សមត្ថកិច្ច​បានអោយដឹង​ថា ជនជាតិ​ចាម​ទាំង ៩​នាក់​ដែល​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​មានឈ្មោះ​ម៉ាប់​មី ហៃ​រ៉ៃ ជូន​ម៉ាច ម៉ាច​យ៊ូ​ដេះ ឡ​ម​ឡេះ សុះ​ម៉ាច យ៉ា​រី​ន អឹម​យ៉ូ​លីន និង​យ៊ូ​សុះ​។ ពួកគេ​មាន​ទីលំនៅ​នៅ​ខេត្ត​ត្បូងឃ្មុំ​ហើយ​ត្រូវ​ចាប់ខ្លួន​នៅ​ចំណុច​ព្រៃ អភិរក្ស​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ខណៈ​កំពុង​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​៕

ff

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya