ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » នារី​ម្នាក់​ស្រែកយំ នៅខាងមុខ​ហាង​របស់​ពិធីករ​ហង្ស​មាស​ ​

នារី​ម្នាក់​ស្រែកយំ នៅខាងមុខ​ហាង​របស់​ពិធីករ​ហង្ស​មាស​ ​

ភ្នំពេញ​៖  កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅខាងមុខ​ហាង​លក់​កាបូប និង​ស្បែកជើង «​វិសាល ខូ​លេច​ស្សិន​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ នារី​វ័យក្មេង​ម្នាក់​ដោយសារតែ​ខក​ស្នេហ៍​ជាមួយនឹង​ពិធីករ នៅ​ផលិតកម្ម​ហង្ស​មាស​ដែល​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ សាន វិសាល និង​ជា​ម្ចាស់​ហាង លក់​កាបូប និង​ស្បែកជើង «​វិសាល ខូ​លេច​ស្សិន​» បានរ​ត់ទៅ​បោក​ក្បាល​នឹង​ជញ្ជាំង​ផ្ទះ ព្រមទាំង​ស្រែក​ទ្រហោ​យំទួញសោក​បោក​ខ្លួន​យ៉ាងខ្លាំង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​។  នារី​វ័យក្មេង​ដែល​ខក​ស្នេហ៍​ជាមួយ​ពិធីករ សាន វិសាល ដែល​ទើបតែ​ឡើង​កូដ​ម្នាក់​នោះ​ត្រូវបាន​ស្គាល់ឈ្មោះ សេង រ៉ាវី អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ដែល​អះអាងថា​ខ្លួន​បាន​ស្រឡាញ់គ្នា​យូរ​ឆ្នាំ​មកហើយ​។​
មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នា​ក់បាន​ដើរ​បណ្តើ​រយំ បណ្តើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ លុះ​មកដល់​មុខ​ហាង​លក់​កាបូប និង​ស្បែកជើង «​វិសាល ខូ​លេច​ស្សិន​» ស្រាប់តែ​នារី​ម្នាក់​នោះបាន​ស្រែក​ទ្រហោ​យំទួញសោក​បោក​ខ្លួន ដ៏​គួរ​ឲ្យ​អាណិត និង​រៀបរាប់ថា​ខ្លួន​នាង​ខក​ស្នេហ៍​ជាមួយនឹង​តារា​សម្តែង និង​ជា​ពិធីករ​ម្នា​ក់នៅ​ផលិតកម្ម​ហង្ស​មាស​ឈ្មោះ សាន វិសាល ដោយ​គេ​បាន​បោកប្រាស់​ស្នេហា​របស់​នាង ហើយ​រូបនាង​ជាមួយនឹង​តារា​សម្តែង​ម្នាក់នេះ​បាន​ស្រលាញ់គ្នា ជា​យូរ​ឆ្នាំ​មកហើយ​។
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​ស​ម្រួ​ប សម្រួល លួងលោម​នារី​ម្នាក់​នោះ​ជាមួយ​បងប្អូន​ក្រុមគ្រួសារ ដើម្បីឱ្យ​នាង​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។ ទាក់ទិន​នឹង​ករណី​ខាងលើនេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់ ថា​នារី​ដែល​ស្រែក​ទ្រហោ​យំទួញសោក​បោក​ខ្លួន​នៅមុខ​ហាង​លក់ កាបូប និង​ស្បែកជើង «​វិសាល ខូ​លេច​ស្សិន​» បណ្តាលមកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​នារី​ម្នាក់នេះ​ខូចចិត្ត​ដោយសារ​ស្នេហា​។​
​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ អ្នកយកព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក សាន វិសាល ដែល​គេ​ស្គាល់​ថា​ជា​ពិធីករ​របស់​ហង្ស​មាស​ក្នុង​កម្មវិធី The voice cambodia និង​ជា​ម្ចាស់​ហាង​លក់​កាបូប និង​ស្បែកជើង «​វិសាល ខូ​លេច​ស្សិន​» ដើម្បី​បញ្ជាក់​ពី​ករណី​ខាងលើនេះ​ឲ្យ​បានច្បាស់លាស់ តែ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​បិត​៕24

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya