ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ លួច​ទាក់​ឆ្កែ ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ជិត​ស្លាប់ ​

ជនសង្ស័យ​ម្នាក់ លួច​ទាក់​ឆ្កែ ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ជិត​ស្លាប់ ​

ភ្នំពេញ​: កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ផ្សារ​ដែក​ក្រោម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។​
ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ៤ នាក់ ដែល​បានធ្វើ​សកម្មភាព​ដើរទា​ក់​ឆ្កែ ប្រជាពលរដ្ឋ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ម្នាក់ និង​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កុំ​តែ​សមត្ថកិច្ច​ទៅ​ទាន់ កុំ​អី​ក្ស័យជីវិត​។ ម្ចាស់​ឆ្កែ ឈ្មោះ ជួន ផាន់ ភេទ​ស្រី អាយុ ៧៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនសង្ស័យ មាន​គ្នា ៤​នាក់ ( ៣​នាក់​ទៀត បើក​ម៉ូតូ រត់គេចខ្លួន​) ម្នាក់ ដែល​ឃាត់ខ្លួន ឈ្មោះ នាង ជីវ៉ា អាយុ ២៨ ឆ្នាំ (​រងរបួស​ធ្ងន់​) ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​។​
​មុនពេល​កើតហេតុ គឺ​ជនសង្ស័យ​មាន​គ្នា ២ នាក់ និង​ម​ធ្យោ​យ​បាយ​ធ្វើ​សកម្មភាព​ម៉ូតូ ២ គ្រឿង ក្រោយពី​បាន​ទាក់​ឆ្កែ​បាន​ហើយ ក៏​នាំគ្នា​បើក​គេចខ្លួន​។ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ អ្នកស្រុក អ្នកភូមិ ចាប់​អូ​សក បាន​ម្នាក់ វាយ​ទ្រោម​ខ្លួន ហើយ​សមត្ថកិច្ច​ទៅ​ទាន់ ជួយ​ចាត់ចែង យក​ចេញពី​ប្រជាពលរដ្ឋ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្រោយ​ឃាត់ខ្លួន ប៉ូលិស​ដកហូត​បាន​ឆ្កែ​ចំនួន ២​ក្បាល និង​ខ្សែ​សំរាប់​ទាក់​មួយចំនួន​។​

នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បានឮ​សំឡេង​ឆ្កែ​ស្រែក ក៏​ចេញមក​មើល ហើយ​ឃើញ​មាន​ម៉ូតូ ២ គ្រឿង បើកភ្លើង​ពី​ជើង​មក ឃើញ​មាន​យួរ​ឆ្កែ ពេលនោះ ប្រជាពលរដ្ឋ​បាន​ស្រែកថា មាន​ចោរលួច​ឆ្កែ ហើយក៏​នាំគ្នា​ឡើង​កាក់​ផ្លូវ ពេលនោះ ក្រុមចោរ​បាន​ជិះ​ម៉ូតូ​គេច ប៉ុន្តែ​ប្រជាពលរដ្ឋ ចាប់​អ្នកជិះ​ពីក្រោយ​បាន​ម្នាក់ ហើយ​បាននាំគ្នា​ព្រួត​វៃ​យ៉ាង​ទ្រោម​ខ្លួន របួសធ្ងន់ សន្លប់ នៅ​កន្លែងកើតហេតុ ពេលនោះ សមត្ថកិច្ច​ទៅ​ទាន់​ជួយ​ចាត់ចែង​យកចេញ​ពី​ប្រជាពលរដ្ឋ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឃុំ លុះ​ព្រឹក​ឡើង​ទាក់ទង​បានជា​មួយ​នារី ដែល​អះអាងថា ជា​ប្រពន្ធ​តាម​ទូរស័ព្ទ ឲ្យ​មក​មើល​ប្ដី (​ជនសង្ស័យ​) នៅ​ពេទ្យ​ឃុំ ដោយសារ​ស្ថានភាព​របួសធ្ងន់ ពេទ្យ​បញ្ជូនបន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ និង​បានប្រគល់​ជនសង្ស័យ​ឲ្យ​ប្រពន្ធ​នោះ​ទទួលខុសត្រូវ មើល​បន្ត ចាំ​ចាត់ការ​តាមច្បាប់​ជា​ក្រោយ​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya