ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ភ្លៀង​ធំជាង៣​ម៉ោងលិច​ក្រុងសិរីសោភ័ណ

ភ្លៀង​ធំជាង៣​ម៉ោងលិច​ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ជាលើកទីមួយហើយដែលក្រុងសិរីសោភ័ណ​ត្រូវទទួលរងការវាយ​ប្រហារ​ខ្លាំងពីទឹកភ្លៀងអស់រយៈ​ពេលជាង៣ម៉ោងធ្វើអោយ​ជនលិចលំនៅដ្ឋាន​ផ្លូវទូទាំងទីរួមក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កាលពីព្រលប់ថ្ងៃទី១៣​សីហា២០១៣។ ចៅសង្កាត់កំពង់ស្វាយលោករ៉េន រើក បានអោយដឹងថា វាពុំធ្លាប់ មានសោះសំរាប់សង្កាត់របស់លោកដែលទាំងផ្លូវជាតិលេខ៥៦ផ្លូវខេត្ត
ផ្លូវលំរបស់សង្កាត់មានផ្លូវក្រាលកៅស៊ូ បេតុង ដីក្រហមក្លាយជាអូរហូរទឹកភ្លៀងធ្វើ អោយលិចលំនៅដ្ឋានពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៥៦ និងផ្លូវផ្សេងៗក្នុង ក្រុងសិរីសោភ័ណ ។មិនត្រឹមតែផ្ទះរឺផ្លូវត្រូវលិចនោះទេចំណែកការធ្វើ​ដំណើរក៏ មានការប៉ះពាលើដែរគឺយានយន្តធុនតូចនិងម៉ូតូមួយចំនួន ត្រូវរលតពេល បើកបរ កាត់ទឹកជនខ្លាំង ។ អភិបាលក្រុងសិរីសោភ័ណលោក ស្រីចាន់ ថេង បានអោយដឹងផងដែរថាសាលាក្រុងសិរីសោភ័ណក៏ត្រូវជនលិចដូចគ្នា
តែដោយសារតែជំនន់ទឹកភ្លៀងពឹ្រកទ្បើងទឹកស្រកអស់។លោកស្រីបន្តទៀតថាចំពោះភ្លៀងនេះវាបានបន្ថែមអោយជំនន់ទឹកភ្លៀង ដែលមាន ស្រាប់កំពុងលិចស្រែចំការនៃក្រុងសិរីសោភ័ណ។
លោក ង៉ោ ម៉េង ជ្រួន អភិបាលក្រុងប៉ោយប៉ែតបានបញ្ចាក់បន្ថែមថាពិតជាមានភ្លៀង ធ្លាក់ខ្លាំងពិតមែននៅក្រុងសិរីសោភ័ណកាលពីយប់មិញដោយឡែកនៅក្រុងប៉ោយប៉ែត របស់លោកភ្លៀងមិនខ្លាំងទេដូចនេះតាមការពិនិត្យគ្រប់ឃុំគឺទឹកទ្បើងតិចតួចមិន
ប៉ះពាលដល់ការលិចលង់លំនៅដ្ឋានពលរដ្ឋ ឬជន្លៀសប្រជាជនមករកទីទួល សុវត្ថិភាពទ្បើយ។ការដែលធ្វើអោយទឹកស្រកក៍ដោយសារតែការខិតខំរបស់ អាជ្ញាធរ ខេត្តនិងក្រសួងពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពទឹកជាប្រចាំហើយបានការប្រទ្បាយរំដោះ ទឹក។សូមបញ្ជាក់ថាខេត្តបន្ទាយមានជ័យគឺទីប្រជុំជនមានលំនៅដ្ឋានពលរដ្ឋ នៅជុំវិញជើងភ្នុំស្វាយ។ដូចនេះពេលមានភ្លៀងផ្លាក់គឺទឹកតែងហូរខ្លាំង ធ្លាក់ពីលើភ្នុំហូរកាត់ផ្លូវ ។ តែទឹកបានស្រកវិញនៅពេលព្រឹកថ្ងៃទី១៤
សីហាបន្ទាបពីភ្លៀងបានរាំង៕

ដោយ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya