ភ្នំពេញៈ គូស្នេហ៍វ័យក្មេងមួយគូ បានយកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសងខាង ក្នុងផ្ទះសំណាក់យីហៅ រិទ្ធីហេង ដែលមានទីតាំង នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយតួអង្គខាងស្រី រងរបួសស្រាល ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះ យកទៅសង្គ្រោះ ហើយ
ជនរងគ្រោះទាំងសងខាងពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ៕