ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ម៉ាឡៃ​ស៊ី​ម្នាក់ គាំងបេះដូង​ស្លាប់​នៅ​អាគារ​ជួល​ជាន់​ទី​៥

ជនជាតិ​ម៉ាឡៃ​ស៊ី​ម្នាក់ គាំងបេះដូង​ស្លាប់​នៅ​អាគារ​ជួល​ជាន់​ទី​៥

ប៉ោយប៉ែត​៖ ​ជនជាតិ​ម៉ាឡៃ​ស៊ី​ម្នាក់ ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ បាន​ផឹកស្រា​ស្រវឹង ក្រោយពេល​ចេញពី​ធ្វើ​ការងារ​ផ្នែក Online ខ្យល់គរ​បណ្តាលឱ្យ​ស្លាប់​នៅមុខ​បន្ទប់​ជួល​អាគារ​៥​ជាន់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​បរិវេណ​វត្ត​ស្រះ​ត្រាច ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
សន្តិសុខ​យាម​អាគារ​ជួល​បាន​ប្រាប់ថា ជនរងគ្រោះ​តែងតែ​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ជាប្រចាំ មុនពេល​កើតហេតុ​ថ្ងៃ វេលាយប់​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​ជនរងគ្រោះ បាន​ផ្លាស់ប្តូរ សម្លៀកបំពាក់  ហើយ​ចេញទៅ​ក្រៅ ប្រហែល​ម៉ោង​២​យប់ ទើប​ឃើញ​ត្រឡប់មក​បន្ទប់​វិញ ក្នុង​ស្ថា​ភាពស្រវឹង​ស្រា​ជោគ​ខ្លួន​។​
​ប្រភព​បន្តទៀតថា ជនរងគ្រោះ​ដើរ​ដួល​ហើយ​ដាច់ខ្យល់​ស្លាប់​នៅមុខ​បន្ទប់  បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ និង​កន្លែង ផ្អើល​ដល់​សន្តិសុខ​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ធ្វើ​កោសល្យ​វិឆ័យ និង​យក​សព​ទៅកាន់​វត្ត​ស្រះ​ត្រាច ។
​សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់ថា  ជនរងគ្រោះ​ជា​ជនជាតិ​ម៉ាឡៃ​ស៊ី មានឈ្មោះ DANIE LANG KY ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុ​ក្គ​លិ​ក  ONLINE នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លី​ដេ ។​ផ្នែក​លើ​កោសល្យ​វិ​ច្ច័​យ របស់​សមត្ថកិច្ច​ជំនាញ គឺ​មូលហេតុ ដែល​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់ គេ​សង្ស័យ​មកពី គាំងបេះដូង គឺ​មិន​ពាក់ព័ន្ធ​និង​អំពើរ​ឃាតកម្ម​អ្វី​នោះឡើយ​៕​ដោយ បូរី​
444222111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya