ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ចាប សុ​ផា​ឫទ្ធិ មេ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​គាប​ជម្រិត​ប្រជាពលរដ្ឋ​និង​ឈ្មួញ ​

លោក ចាប សុ​ផា​ឫទ្ធិ មេ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​គាប​ជម្រិត​ប្រជាពលរដ្ឋ​និង​ឈ្មួញ ​

បន្ទាយមានជ័យ​៖ យោងតាម​ក្រុម​អ្នករកស៊ី​និង​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី បាន​និយាយថា​ស្រុក​ក្រុង​ចំនួន ៥ ក្នុង​ខេត្តបន្ទាយមានជ័យ នៅតាម​បណ្តោយ​ជាយដែន​រួមមាន​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក​ពិសេស​ក្រុង​ប៉ោយប៉ែត គឺ​ឈ្មួញ​កំពុង​នាំចូល​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ខេត្តបន្ទាយមានជ័យ ជាពិសេស ចាប សុ​ផា​ឫទ្ធិ កំពុងតែ​សប្បាយ ក្នុងការ​ប្រមូល លុយ​ពី  ឈ្មួញ​បទល្មើស​ទាំងនោះ ។​
​កាលពីពេល​ថ្មីៗ​នេះ​អាង​ស្បែក​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់ មេ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ចាប សុ​ផា​ឫទ្ធិ ទំនង​អាងខ្នង​បង្អែក​ទើប​មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ ។ ដូច្នេះ​គេ​តែងតែ​រំពឹងទុក​ថា លោក អាត់ ខែម ជា​ស្នងការ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ឡើង​ថ្មី​នេះ នឹងធ្វើ​ការកែទម្រង់​លុបបំបាត់​ភាពអនាធិបតេយ្យ នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិ​ត​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​សំណាក់ នគរបាល​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ មានជ័យ ឱ្យមាន​ប្រសិទ្ធភាព​ឡើងវិញ​ផង ហើយ​ប្រសិនបើ​អាច គួរតែ​ដោះដូរ​លោក ចាប សុ​ផា​ឫទ្ធិ កាន់តែ​ឆាប់​កាន់តែ​ល្អ ព្រោះថា​កិត្តិ​ស័ព្ទ​របស់ ចាប សុ​ផា​ឫទ្ធិ ល្បីល្បាញ​ខាង​ជាន់ឈ្លី និង​គាប​ជម្រិត​ប្រជាពលរដ្ឋ ឈ្មួញ និង​អ្នករកស៊ី​ឱ្យ​បង់លុយ​តាមតែ​ទំនើង​ទំនើងចិត្ត​នោះ ។​
​មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង ថា គោលដៅ​ទី ១ ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិនធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នករត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។​
​ឯ​គោលដៅ​ទី ២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នងការ​ខេត្តបន្ទាយមានជ័យ​ផងដែរ ដែល​លោកស្នងការ​ក៏បាន​មើលឃើញ​ក្រុម​នេះ​ទាំង​ព្រឹក​ទាំង​ល្ងាច​ទាំង យប់​ទាំង​ថ្ងៃ​ផងដែរ បើ​គេ​ថា​មិន​ខុស​ទេនោះ ។​
​បើតាម​ប្រភពពី​ក្រុម​ប្រជាពលរដ្ឋ​ក៏បាន លើកឡើង​ផងដែរ​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់លោក ចាប សុ​ផា​ឫទ្ធិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ចេញ​រថយន្ត​តាម​ប្រដេញ​ឱ្យចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ ម​និ​ន​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​យកទៅ​ចាក់​ស្រែ​ក៏ដោយ ។​
ដើម្បី​លុបបំបាត់​ភាព​សកម្ម​អំពើ​បក្ខពួក​និយម ជាពិសេស​បញ្ហា​កុងត្រូលជជុះ​របស់​នគ​របាល សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​គេ​ចង់ឃើញ​លោក អាត់ ខែម ដែលជា​ស្ន​ការ​ខេត្តបន្ទាយមានជ័យ​ថ្មី ធ្វើការ​កែទម្រង់​ឱ្យ បាន​ស៊ីជម្រៅ​ផង ព្រោះថា មន្ត្រី​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​លុបបំបាត់​ភាព អសកម្ម និង​ស្តារ​កិត្តិយស​នគរបាល​ខេត្តបន្ទាយមានជ័យ​ឡើងវិញ រឿង​ដែល​ត្រូវធ្វើ​មុនគេ គឺ​ការផ្លាស់ប្តូរ​តំនែង​លោក ចាប សុ​ផា​ឫទ្ធិ ពី​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មិនដែល​ខ្វល់ខ្វាយ​ពី​សេចក្តី ណែនាំ​របស់​ថ្នាក់លើ​នោះទេ ជាពិសេស​ហ៊ាន​បំពាន​ជាន់ឈ្លី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ។​
​ភាពមិនប្រក្រតី​ដើម្បី​ប្រមូល​លុយ​ច្រក ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ក្រែង​ញញើត​ពី​ចំណាត់ការ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ដូចដែល​ឈ្មួញ​ជាច្រើន​បានលើកឡើង​ថា ការដឹកនាំ​របស់លោក អាត់ ខែម មាន​ភាព​ធូររលុង ទើប​លោក ចាប សុ​ផា​ឫទ្ធិ មានឱកាស​ជិះសេះ​លែងដៃ ដែល​គេ​សង្ស័យថា មានការ​ពាក់ព័ន្ធ នឹង​លោក អាត់ ខែម នៅ​ពីក្រោយ​ផង​ក៏​អាច​ថា​បាន ហើយ​ដែល​ប​ពា​នេះ​មិនគួរ​ក្រសួងមហាផ្ទៃ​មើលរំលង​នោះទេ ។​
​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​បាន​និយាយថា ស្រុក​-​ក្រុង​ចំនួន ៥ ក្នុង​ខេត្តបន្ទាយមានជ័យ នៅតាម​បណ្តោយ​ជាយដែន​រួមមាន​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ពិសេស​ក្រុង​ប៉ោយប៉ែត គឺ​ឈ្មួញ​កំពុង​នាំចូល​ម៉ូតូ​ក្តៅ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មកពី​ប្រទេស​ថៃ យ៉ាង​គគ្រឹកគគ្រេង ធ្វើឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ ជាពិសេស​លោក ចាប សុ​ផា​ឫទ្ធិ​កំពុងតែ​សប្បាយ​ក្នុងការ ប្រមូល​លុយ ពី​ឈ្មួញ​ទាំងនោះ ។ ហើយ​បទល្មើស​នៃ​ការនាំ​ទំនិញ​មិន​បង់ពន្ធ ពី​ប្រទេស​ថៃ​ទាំងមូល តាម​ច្រកព្រំដែន ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ក្តោប​ក្តាប់ ចាប សុ​ផា​ឫទ្ធិ ជា​អ្នក​ក្តោប​ក្តាប់ ចំណូល​ទាំងអស់​ដែល មិនគួរ​គេ​មើលរំលង​នោះទេ ៕
ចាប-សុផារិទ្ធ-420x288

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya