ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ថៅកែ​ធ្វើសាប៊ូលក់​ម្នាក់ ចងក​សម្លាប់ខ្លួន​ ​

ថៅកែ​ធ្វើសាប៊ូលក់​ម្នាក់ ចងក​សម្លាប់ខ្លួន​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រហែល ១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅផ្ទះ​លេខ 99A ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​បុរស​ចំណាស់ ជា​អាជីវករ​ម្នាក់ បានសម្រេច​ចិត្ត​ចងក​ធ្ចើ​អត្តឃាត នឹង​ខ្សែ​អង្រឹង ថ្ពក់​នឹង​ធ្នឹម ដែក​ក្នុងផ្ទះ​ជាន់​ទី​២ ដោយសារ​តូចចិត្ត នឹង​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ ។​
​បុរស​ដែល​សម្រេច បញ្ចប់ជីវិត​ខ្លួនឯង​ខាងលើនេះ ឈ្មោះ តែ ហុង​ឆៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​ធ្វើ​សាប៊ូ​លក់ ស្នាក់នៅ​ទីតាំង​កើត ហេតុ​ខាងលើ ។​
​បើតាម​សាក្សី នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន ពេល​កើតហេតុ គេ​ឃើញ​កូនប្រុស របស់​ជនរងគ្រោះ​បាន​រត់​ចេញមកក្រៅ​ផ្ទះ និង​ស្រែក​ឆោឡោ ឲ្យ​អ្នកជិតខាង​ជួយ​ដោយ ស្រែកថា ឪពុក​របស់ខ្លួន​បាន​ចងក​សម្លាប់ខ្លួន ។​
​ក្រោយមក​ពេលនោះ អ្នកជិតខាង​ក៏​ដូច ជា​ក្រុមគ្រួសារ របស់​ជនរងគ្រោះ បាន​នាំ រត់ឡើង​ឃើញ​ជនរងគ្រោះ​ចងក ក៏​នាំគ្នា​កាត់​ខ្សែ​អង្រឹង​ដើម្បី ទម្លាក់​ជនរងគ្រោះ​សង្គ្រោះ ប៉ុន្ដែ ដោយ​អកុសល​ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់​បាត់ទៅហើយ  ។​
​ជនរងគ្រោះ​គាត់​មាន​ជំងឺ​ប្រចាំកាយ ជំងឺ​ស្មុគស្មាញ ហើយ​នៅ​ថ្ងៃកើតហេតុ កូនប្រុស​របស់​ជនរ​ង​គ្រោះ​បាន ត្រឡប់​មកពី​សាលា រៀន​វិញ​ក៏​ដើររក ឪពុក​របស់ខ្លួន​នៅក្នុង​ផ្ទះ ហើយក៏​បាន​ឡើង ទៅលើផ្ទះ​ជាន់​ទី​២ ក៏​ឃើញ​ឪពុក​ចងក សម្លាប់ ខ្លួន​បាត់ទៅហើយ​ភ្លាមនោះ​កូន ប្រុស​បាន​រត់​ចុះមក​ក្រោម​ស្រែកហៅ ឱ្យគេ​ជួយ​ផងដែរ ប៉ុន្ដែ​គួរឱ្យ​ស្ដាយ​ឪពុក របស់ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង និង​បាន​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ទើប​ដឹងថា ជនរងគ្រោះ ពិតជា​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង​ពិតមែន​៕12

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya