ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន​គោក​៩១១ សហការ​ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ​កង​រយ​១២០៦​បាន​ឃាត់​ពលករ​ខ្មែរ​ខុសច្បាប់​ប្រុស​ស្រី ចំនួន ២៤​នាក់​ ​

កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន​គោក​៩១១ សហការ​ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ​កង​រយ​១២០៦​បាន​ឃាត់​ពលករ​ខ្មែរ​ខុសច្បាប់​ប្រុស​ស្រី ចំនួន ២៤​នាក់​ ​

ប៉ោយប៉ែត​៖  កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ ៩១១ សហការ​ជាមួយ​ទាហាន ឈុតខ្មៅ​ថៃ កង​រយ​១២០៦ នៅ​ទល់មុខ​ភូមិសាស្ដ្រ ប៉ុស្ដិ៍​បឹង​សាគូ នៃ​វរ​សេនា តូច ៩១១ ខេត្ដ​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ បាន​ចាប់បញ្ជូន ពលករ ខ្មែរ​ខុសច្បាប់ ចំនួន ២៤​នាក់ ក្នុងនោះ​ស្រី​៦ នាក់ កុមារ ពីរ​នាក់ អប់រំ​ឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ។
​មន្ដ្រីនគរបាល​ការពារ​ព្រំដែន វរ​សេនា​តូច​លេខ​៩១១  បាន​ប្រាប់​ឱ្យដឹងថា ក្រុម​ពលករ​ខាងលើ មានបំណង​ចង់​ឆ្លងដែន​ខុសច្បាប់ ដោយ​គ្មាន​លិខិតឆ្លងដែន ខុសច្បាប់ ក៏ត្រូវ​កម្លាំង​ប៉ូលិស ធ្វើការ​ឃាត់ខ្លួន​តែម្តង ។​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ពលករ​ទាំង ២៤​នាក់​នេះ  ត្រូវបាន​មេបញ្ជាការ​វរ​សេនា​តូច ៩១១ លោក សូ ចាន់ណា​រី បាន​បញ្ជា​ឲ្យ កម្លាំង នគរបាល ដឹកបញ្ជូន​ពួកគេ ទៅ​ចំណតរថយន្ដ ក្រុង​ប៉ោយប៉ែត នៅវេលា​ម៉ោង​១២ និង​៣០​នាទី រសៀល​ថ្ងៃ ដដែល ដើម្បីឱ្យ​ពួកគេ​ធ្វើ ដំណើរ​ត្រឡប់​ទៅ ផ្ទះ​រៀងៗ​ខ្លួន ។​
​សមត្ថកិច្ច​ប៉ូលិស ប៉ុស្ដិ៍​បឹង​សាគូ បាន បញ្ជាក់ថា ពលករ​ទាំងអស់​បាន​ធ្វើ​ការអប់រំ​ព្រមទាំង​ធ្វើ​កិច្ចសន្យា នៅ​ចំពោះ មុខ​នគរបាល ដោយ​ពួកគេ​នឹងមិន​ធ្វើ​សកម្ម ភាព​ប្រ​ព្រឹ​ត្ដ បទល្មើស ដូចជា​ការជួញដូរ​ម​នុស្ស និង​ធ្វើ​អាជីវកម្ម ផ្លូវភេទ​ផ្សេងៗ ព្រមទាំង​មិន ដើរ​ឃោសនា អូសទាញ គ្រប់​មធ្យោបាយ បញ្ចុះបញ្ចូល​លួងលោម បោក​អ្នកដទៃ​នាំយក ទៅ ដោយ​មិន​ស្របច្បាប់ ក្នុង​គោលដៅ​ស្វែង រក​ផលប្រយោជន៍ នោះឡើយ និង​មិន មិន​លាក់បាំង ចំពោះ​ជន ណា​ដែល​បាន ធ្វើ​សកម្មភាព​ប្រ​ព្រឹ​ត្ដ បទល្មើស​ដែលមាន​បំណង​ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ​នៅ ប្រទេស​ថៃ និង​សន្យា​ចូលរួម សហការ​គ្រប់​រូបភាព ជាមួយ សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ក្នុងការ​បង្ការ ទប់ស្កាត់​រាល់ បទល្មើស​ទាំង នេះ ។​
​សូមបញ្ជាក់ថា  កន្លងមក​កម្លាំង​ប៉ូលិស ការពារ​ព្រំដែន​គោក នៃរ​វៈ​សេនា​តូច​លេខ​៩១១ បាន​បង្កើន​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ គ្រប់​ប្រភេទ ដែល​ខុសច្បាប់  ជាពិសេស ការ​លួច​នាំចូល​ទំនិញ ចេញចូល តាម​ច្រករបៀង ដើម្បីឱ្យ​ស្របតាម ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម   ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​៕ ដោយ បូរី​តត1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya