ភ្នំពេញ៖ បុរសបីនាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគាត់ជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តCRVមួយគ្រឿង បុកយ៉ាងពេញទំហឹង ហើយត្រូវរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នៅចំណុច ផ្លូវ១៦៣កែងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តCRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2I- 9507 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ពីជើងទៅត្បូងស្រាប់តែមកដល់កន្លែងកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូស្មាស់វីមួយគ្រឿង ពណ៌ក្រហមពេញទំហឹង តាមបណ្តោយ
ផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិច ដែលបើកបរក្នុងល្បឿនលឿនល្មម បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ទាំងបីនាក់៕
ដោយ៖ ទុយ បញ្ញា