ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​ធុងសាំង​ចំណុះ​២២០​លី​របួស​ព្រះសង្ឃ​៣​អង្គ

ផ្ទុះ​ធុងសាំង​ចំណុះ​២២០​លី​របួស​ព្រះសង្ឃ​៣​អង្គ

​កំពង់ឆ្នាំង​៖ ព្រះសង្ឃ​១​អង្គ​បាន​រងរបួស​ធ្ងន់ធ្ងរ និង​២​អង្គ​ទៀត​របួសស្រាល នៅក្នុង​ករណី​អារកាត់​ធុងសាំង​ចំណុះ​២២០​លីត្រ​ផ្ទុះ​ដូច​គ្រាប់បែក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅក្នុង​វត្ត​អម្ព​វ័​ន្ត​ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​
​ក្រោយពេល​កើតហេតុ​ព្រះសង្ឃ​នៅក្នុង​វត្ត និង​ប្រជាពលរដ្ឋ​នៅក្បែរ​វត្ត​បាននាំគ្នា​ដឹកបញ្ជូន​ព្រះសង្ឃ​រងរបួស ធ្ងន់​មកដល់​មន្ទីរពេទ្យ​ខេត្ត​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​។​ចំណែក​ព្រះសង្ឃ​រងរបួស​ស្រាល​ត្រូវបាន​ដឹកបញ្ជូន ទៅ​ព្យាបាល​របួស​នៅផ្ទះ​គ្រូពេទ្យ​ឯកជន​នៅក្នុង​ស្រុក​កំពង់លែង​។​

​ស្ត្រី​ឈ្មោះ ព្រីង សាន អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជា​ញោម​ព្រះសង្ឃ​រង របួសធ្ងន់​បាន​និយាយ​អោយដឹងថា គាត់​ជា​ស្ត្រី​មេម៉ាយ ប្តី​បាន​ស្លាប់ចោល​ដោយសារ​មាន​ជំងឺ​គ្មាន​លុយ​ព្យាបាល គាត់​មានកូន​៣​នាក់ លោក​កូន​ដែល​របួសធ្ងន់​ខាងលើនេះ ជា​កូន​ទី​២ លោក​បួស​បាន​២​វស្សា​ហើយ ដោយសារតែ​គាត់​ជា​ជនក្រីក្រ​ទើប​លោក​បួស​ដើម្បី​បាន​រៀនសូត្រ​ក្នុង​វត្ត  ចំណែក​គាត់​សព្វថ្ងៃ​ប្រកបមុខរបរ​លក់ដូរ​នំនែក​បន្តិចបន្តួច​បាន មួយថ្ងៃ​សំរាប់​ហូប​១​ថ្ងៃ​តែប៉ុណ្ណោះ ក្នុងពេល​កូន​របួសធ្ងន់​នេះ​គាត់​គ្មាន​លុយ​សំរាប់​ព្យាបាល​ទេ​។​

​ក្រុមគ្រូពេទ្យ​បន្ទប់វះកាត់​នៃ​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា របួស​របស់​លោកសង្ឃ​តូច​នេះ​ធ្ងន់ធ្ងរ​មុខរបួស​គ្មាន​ស្បែក​ដេរ​ផ្ចិត​ឡើង វិញ​ទេ ឆ្អឹង​ងោង​ត្រគាក​បែកខ្ទេច គ្រូពេទ្យ​ខេត្ត​នឹង​បញ្ជូន​លោក​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយ សង្គ្រោះ​ជា​បន្តទៀត​ព្រោះ​សភាព​របួស​ធ្ងន់ធ្ងរ​៕ ddd cc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya